នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ត ខេត្តបាត់ដំបង នាថ្ងៃរសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម នាយឧត្តមសេនីយ៌ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដោយមានវត្តមានគណៈប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្ដម សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុយ សុធារី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាល ស្រុក -ក្រុងទាំង១៤ អង្គការសមាគម ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងការងារគ្រោះមហន្តរាយ មន្ត្រី លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម