នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ឈឹម វជិរា បានអមដំណើរ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងគណៈប្រតិភូ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវស្តារឡើងវិញដែលប្រជាកសិករទទួលអំណោយស្រូវពូជ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងមក និងបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារស្តារស្រូវឡើងវិញ នៅភូមិតាគម (ចំនុចអាងភាសន៌) ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម