មាតិកា
លោក ឈឹម វជិរា បានចូលរួមចុះសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ជូនផ្ទះ សម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២២ មករា ២០២១
296

នៅភូមិតាកុក ឃុំនរា  ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ឈឹម វជិរា បានអមដំណើរ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុក ឃ្នួច អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដមគណៈប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី លោកស្នងការនគរបាល  មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត  អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ជូនផ្ទះ សម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៨គ្រួសារ មកពីស្រុកសង្កែ គាស់ក្រឡ ក្រុងបាត់ដំបង  ។

ចំនួនអ្នកចូលទស្សនា
Flag Counter