មាតិកា
សកម្មភាពចុះជួប និងពិភាក្សាជាមួយកសិករ នៅស្រុកថ្មគោល និងស្រុកឯកភ្នំ
ចេញ​ផ្សាយ ០៦ មករា ២០២១
328

នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE)

1.1-ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត មន្រ្តីអនុវត្តកម្មវិធី ASPIRE ស្រុកថ្មគោល បានចុះពិនិត្យមើលវឌ្ឍនភាពការដាំដុះបន្លែនៅបណ្តុំអាជីវកម្មបន្លែនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានជួប និងពិភាក្សាជាមួយកសិករ៖

            ១) លោក ញាណ ញ៉ាន រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងតែដំាបន្លែខាត់ណាដើមក្នុងផ្ទះសំណាញ់ ទំហំទទឹង១៣ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ

            ២) អ្នកស្រីសោម ក្រឹត្សា រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងតែដំាជីរណា និងមានដំាបន្លែស្លឹកក្នុងផ្ទះសំណាញ់ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ

            ៣) លោក ធៀន ប៊ុនធឿន រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងតែដំាស្ពៃបូកគោ នៅក្នុងផ្ទះសំណាញ់ទំហំទទឹង ១០.៥ ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ ។

            ៤) លោក ភួង ធី រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង កំពុងតែដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់ចំនួន៣ ខ្នងផ្ទះសំណាញ់ទី១ ទំហំទទឹង ១០ម៉ែត្រ និងបណ្តោយ២៧ម៉ែត្រ កំពុងតែដំាស្ពៃក្តោប ផ្ទះសំណាញ់ទី២ ទំហំទទឹង ១០ម៉ែត្រ និងបណ្តោយ២៧ម៉ែត្រ កំពុងតែដំាស្ពៃបូកគោ និងផ្ទះសំណាញ់ទី៣ ទំហំទទឹង ១០ម៉ែត្រ និងបណ្តោយ២៧ម៉ែត្រ កំពុងតែដំាដុះខាត់ណាដើម។

1.2- ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត មន្រ្តីអនុវត្តកម្មវិធីASPIRE ស្រុកឯកភ្នំ និងកញ្ញា លឹម ថូរ៉ាន់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យមើលវឌ្ឍនភាពការដាំដុះបន្លែនៅបណ្តុំអាជីវកម្មបន្លែនៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួប និងពិក្សារជាមួយកសិករ៖

            ១) លោក សុខ ប៊ុនធិន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងតែប្រមូលដំាបន្លែខាត់ណាផ្កាព័ណ៌លឿង ក្នុងផ្ទះសំណាញ់ ទំហំទទឹង១៣ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ បានចំនួន៤០០គីឡូក្រាម លក់តម្លៃ៤៥០០រៀលក្នុង១គីឡូក្រាម សរុបទឹកប្រាក់ចំនួន១ ៨០០០ ០០០រៀល។

            ២) អ្នកស្រី អ៊ឹម គន្ធា រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងតែដំាបន្លែខាត់ណាផ្កាព័ណ៌លឿងក្នុងផ្ទះសំណាញ់ ទំហំទទឹង៥ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ  និងក្រៅផ្ទះសំណាញ់លើផ្ទៃដី១ ០០០ម៉ែត្រការ៉េ និងចាប់ប្រមូលផលប្រហែល២០ថ្ងៃទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter