មាតិកា
លោក ឡុង ផន បានចុះធ្វើសកម្មភាពអនុវត្តគម្រោងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ (APITE) នៅស្រុកមោងឫស្សី
ចេញ​ផ្សាយ ០៦ មករា ២០២១
288

 នៅស្រុកមោងឫស្សី ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារគម្រោងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ (APITE) ដឹកនាំដោយលោក ឡុង ផន អនុប្រធានមន្ទីរ ដោយមានការចូលរួមពី លោកស្រីប្រធាននិងលោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកមោងឫស្សី  មន្រ្តីសម្របសម្រួលគម្រោងថ្នាក់ស្រុក លោកសមាជិកក្រុមប្រឹក្សាឃុំជ្រៃ បានចុះធ្វើសកម្មភាពអនុវត្តគម្រោងដូចខាងក្រោយ៖

            - លើកផ្លាកឈ្មោះក្រុមផលិតពូជស្រូវ អភិវឌ្ឍន៏បង្កើនផលចុងសំណាយ។

            - ផ្តល់សម្ភារមួយចំនួនដល់ក្រុម

            - ធ្វើទិវាបង្ហាញពីផលិតកម្មគ្រាប់ពូជដល់ក្រុមកសិករ

            - ពិនិត្យការលូតលាស់ដំណាំស្រូវរបស់សមាជិកក្រុម នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមាជិកចូលរួមចំនួន៥៤នាក់ ស្រី៣០នាក់។ តាមលទ្ធផលបង្ហាញថាទិន្នផលបានចំនួន ៤ ៦០០គីឡូក្រាម/ហិកតា គិតជាប្រាក់ចំនួន ៤ ៦០០ ០០០រៀល ចំណាយសរុប២ ០០០ ០០០ រៀល ចំណេញ២ ៦០០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter