មាតិកា
សកម្មភាពទទួលជួបតំណាងអង្គការ ភីភលអ៊ីននីត People In Need (PIN) ដើម្បីពិភាក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
256

នាថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម ដែល ដឹកនាំដោយ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អនុប្រធានការិយាល័យ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានទទួលជួបតំណាងអង្គការ ភីភលអ៊ីននីត People In Need (PIN) ដើម្បីពិភាក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្ម ។ អង្គការភីភលអ៊ីននីត  ដោយបានសហការជាមួយក្រុមហ៊ុន ស៊ែរវា បានកំពុងអនុវត្តគម្រោង ផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ក្នុងខេត្តគោលដៅចំនួន៥ ជុំវិញបឹងទន្លេសាប និងរាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម លោកអ៊ីន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសក្តានុពលនៃវិស័យកសិកម្មក្នុងខេត្តបាត់ដំបង ដែលក្នុងនោះមានដំណាំសំខាន់ៗដូចជាស្រូវ បន្លែ និងឈើហូបផ្លែដូចជា តាង៉ែន ស្វាយ និងដំឡូងមី ។ ក្នុងដែរលោក អនុប្រធានមន្ទីរកសិកម្ម ក៏បានលើកឡើងពីស្រុកដែលមានសក្តានុពល ដូចជា ស្រុក បវេល ស្រុក ឯកភ្នំ ស្រុកមោងឫស្សី និងស្រុកសង្កែ ។ ជាចុងបញ្ចប់តំណាងអង្គការបានថ្លែងអំណរគុណ ដល់លោកអនុប្រធានមន្ទីរកសិកម្ម ដែលបានចំណាយពេលវេលាក្នុងការផ្តល់ព័ត៌មានសម្រាប់ការសិក្សាពីគម្រោងដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់ ឧស្ម័នផ្ទះកញ្ខក់ ពីការប្រើប្រាស់ប្រេងសាំង ម៉ាស៊ូត ងាកមកប្រើផ្ទាំងសូឡាវិញ ។ កិច្ចប្រជុំបានបញ្ចប់ដោយក្តីរីករាយ ហើយក្រុមការងារអង្គការភីភលអ៊ីននីត និងផ្តល់លទ្ធផលការសិក្សានេះផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter