មាតិកា
សកម្មភាពរៀបចំកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផលិតកម្មបន្លែសុវត្ថិភាព រវាងបណ្តុំអាជីវកម្មបន្លែ និងក្រុមហ៊ុន អាហ្រ្គីអន(AgriOn Cambodia co.,Ltd) នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
243

នៅថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តន៍ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ និងCEW- សមាជិកបណ្តុំអាជីវកម្មបន្លែ ១៨នាក់ ស្រី១៥នាក់ បានរៀបចំកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផលិតកម្មបន្លែសុវត្ថិភាព រវាងបណ្តុំអាជីវកម្មបន្លែ និងក្រុមហ៊ុន អាហ្រ្គីអន(AgriOn Cambodia co.,Ltd)  ដើម្បីអោយក្លាយជាបណ្តុំអាជីវកម្មបន្លែ ដែលប្រព្រឹត្តនៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ឋផលនៃកម្មវិធីនេះបណ្តុំអាជីវកម្មបន្លែ និងក្រុមហ៊ុនបានយល់ព្រមនូវលក្ខខណ្ឌដូចខាងក្រោម៖

            ១- ឈ្មួញធានាទិញបន្លែចំនួន៩មុខរួមមាន៖ ម្នាស់ ត្រសក់ ត្រប់ស្រួយ សណ្តែកគួរ បេងបោះ ត្រប់វែង ត្រឡាច និងននោង និងពពាយ ក្នុងបរិមាណពី ៩តោន ទៅ ១០តោនក្នុង ១សប្តាហ៍

            ២- ឈ្មួញនឹងទិញក្នុងតំលៃ ៣ប្រភេទ

            •  ផលិតផលលេខ១ ទិញលើថ្លៃដើមផលិតៈ ៥០%

            •  ផលិតផលលេខ២ ទិញលើថ្លៃដើមផលិតៈ ៣០%

            •  ផលិតផលលេខ៣ ទិញលើថ្លៃដើមផលិតៈ ១៥%

            ៣- ឈ្មួញនឹងជួយផ្តល់ជាកម្ចីគ្រាប់ពូជ សំភារៈប្រមូលផល និងវេចខ្ជាប់ ប្រព័ន្ធដំណរទឹក និងទុន ទៅគ្រួសារកសិករមួយចំនួន។ ជាផែនការបន្តក្រុមការងារកម្មវិធី ASPIRE និងមន្ត្រីនៃមន្ទីរកសិកម្ម នឹងសហការជាមួយនឹងការិយាល័យកសិកម្មស្រុកដើម្បីធ្វើការតាមដាន និងពង្រឹងសមត្ថភាពបន្ថែមដល់បណ្តុំអាជីវកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter