មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះពិនិត្យមើលវឌ្ឍនៈភាពនៃបណ្តុំអាជីវកម្មស្រូវដំណើបស្បៃមង្គល នៅស្រុកមោងឫស្សី
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
195

ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត លោក សាន់ ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា នៃកម្មវិធីASPIRE និងលោក អ៊ូច ភីរម្យ មន្រ្តីអនុវត្តកម្មវិធីASPIRE ស្រុកមោងឬស្សី បានចុះពិនិត្យមើលវឌ្ឍនៈភាពនៃបណ្តុំអាជីវកម្មស្រូវដំណើបស្បៃមង្គល ។ តាមរយៈការចុះពិនិត្យមើលផ្ទាល់ឃើញថា ស្រូវដំណើបស្បៃមង្គលកំពុងតែហាលផ្កា និងមានការលូតលាស់បានល្អខ្លាំងណាស់។ កម្មវិធីបន្តលើផលិតកម្មស្រូវដំណើបស្បៃមង្គលនេះគឺ

            ១) កម្មវិធីចុះកាត់ពូជលាយ

            ២) ដំឡើងម៉ាស៊ីនកែឆ្នៃស្រូវទៅជាអង្ករ

            ៣) ធ្វើរោងឬតូបលក់អង្ករ និងស្រូវពូជដំណើបស្បៃមង្គល

            ៤) វេចខ្ចប់ជាអង្ករសម្រាប់លក់ជូនអតិថិជន

            ៥) លក់ពូជស្រូវដំណើបស្បៃមង្គល។

ចំនួនអ្នកចូលទស្សនា
Flag Counter