មាតិកា
សកម្មភាពការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
317

សកម្មភាពការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២០ 

1-ក្រុមងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) រួមដំណើរជាមួយលោក តុល សារ៉េត មន្រ្តីផ្នែកទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងជាអ្នកផ្សព្វផ្សាយឃុំឆ្នាល់មាន់ បានចុះត្រួតពិនិត្យលើសមាជិកបណ្តុំអាជីវិកម្មមាន់ស្រែរបស់លោក ចាន់ ផល្លា  នៅភូមិឆ្នាលមាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ បច្ចុប្បន្ននេះ គាត់បានផលិតកូនមាន់សម្រាប់លក់ និងមាន់សាច់ ហើយគាត់មានមេមាន់ ១១០ក្បាល ឈ្មោល ៣០ក្បាល កូនជំទង់ ៣៣០ កូនតូច ១២០ក្បាល និងទាកាប៉ា ១៧០ក្បាល។ គាត់បានទទួលចំណូលពីការលក់មាន់ដូចខាងក្រោម៖

            -លក់កូនមាន់ ចន្លោះពី៥០០ ទៅ៦០០ក្បាល ក្នងតម្លៃពី ៥ ០០០ ទៅ ៦០០០រៀលក្នុង១ក្បាល

            -លក់មាន់សាច់ ៥០ក្បាល ក្នុង ១ខែ ក្នុងតម្លៃពី ១៦ ០០០ ដល់ ១៧ ០០០ រៀល

            -លក់សត្វទាកាប៉ា ៨០ក្បាល ក្នុង១ខែ

            -លក់កូនទា ១២០ក្បាល ក្នុង១ខែ ក្នុងតម្លៃ ៥០០០ ទៅ ៦០០០រៀល និងផែនការទៅថ្ងៃមុខទៀត គាត់នឹងពង្រឹកការចិញ្ចឹមមាន់បែបសប្បនិមិត្ត។

2-បានចុះត្រួតពិនិត្យមើលសមាជិកបណ្តុំអាជីវកម្មបន្លែរបស់លោកគាន ធៀង ជាកសិកររស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានផ្ទះសំណាញ់ទំហំ១០ និង២០ម៉ែត្រ។ បច្ចុប្បន្ន គាត់កំពុងនឹងប្រមូលខាត់ណាដើមនៅក្នុងផ្ទះសំណាញ់។

3-បានចុះត្រួតពិនិត្យមើលសមាជិកបណ្តុំអាជីវកម្មបន្លែ (បន្លែក្នុងផ្ទះសំណាញ់ទើបចាប់ផ្តើមដាំឡើងវិញក្រោយពីគ្រោះទឹកជំនន់) ដែលមានទីតាំងនៅដូចជាៈ

            -កសិករឈ្មោះ ឌិន ចន្ទី នៅក្នុង ភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ បានដាដាំកូនស្ពៃផ្កា

            -កសិករឈ្មោះ លួច សាម៉េត នៅក្នុងភូមិរហាសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ កំពុងសាបដាំម្ទេសបន្លែ និងកូនស្ពៃផ្កា

            -កសិករឈ្មោះ ខៃ កក្កដា នៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ កំពុងសាបដាំម្ទេសបន្លែ កូនម្រះ កូនស្ពៃផ្កា

            -កសិករឈ្មោះ សុខប៊ុនធិន នៅភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯកភ្នំ កំពុងដាំ ស្ពៃផ្កាពណ៌លឿង

ចំនួនអ្នកចូលទស្សនា
Flag Counter