មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
403

សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

1-ការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

            ក្រុមការងារអនុកម្មវិធី ASPIRE ថ្នាក់ខេត្តបាត់ដំបង និងក្រុមការងារអង្គការEPDO បានចុះមូលដ្ឋានដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែ ព្រមទាំងបានចុះពិនិត្យមើលការដំាដុះបន្លែ ក្រោយពេលទឹកជំនន់មានការលិចលង់ទំាងស្រុងរបស់កសិករដែលទទួលបានការគាំទ្រពីកម្មវិធីអាស៉្បាយ។ ក្រុមការងារបានពិនិត្យឃើញថា កសិករជាសមាជិកបណ្តុំបន្លែឈ្មោះ គី ស្រីរ័ត្ន ដែលគាត់តែកំពុងដំាស្ពៃ សាលាដ ខ្ទឹមស្លឹក និងម្ទេសអាចម៍សត្វ នៅភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុមោងឬស្សី ខេត្តបាត់ដំបង ។ បច្ចុប្បន្ននេះ គាត់កំពុងតែប្រមូលផលម្ទេសអាចម៌សត្វ លក់បានតម្លៃ ១២ ០០០រៀលក្នុង១គីឡូក្រាម ក្នុង១ថ្ងៃៗ ដោយប្រមូលផលបានតែ១៥គីឡូក្រាម នៃការដំាដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ ហើយមានឈ្មួញកណ្តាលតែងតែប្រមូលទិញបន្លែពីក្នុងភូមិជាប្រចាំផងដែរ។

2-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

            មន្រ្តីការិយាល័យកក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអមដំណើរនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះបណ្តុះបណ្តាលកសិករស្តីអំពីវិធានការចម្រុះគ្រប់គ្រងសមាសភាពចង្រៃនៅលើដំណាំស្រូវ ដោយមានការឧបត្ថម្ភថវិការដោយគម្រោងIRRI-EPIC និងកសិករចូលរួមសរុបចំនួន ២៥នាក់  ស្រី៧នាក់ ដែលមានទីតាំងស្ថិតនៅក្នងសហគមន៍កសិកម្មកំពីងពួយចម្រើនផល ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់។

3-ការងារការិយាល័យនិតីកម្មកសិកម្ម

            ប្រធាន អនុប្រធាន ព្រមទាំងមន្រ្តី បានសហការណ៏ជាមួយលោក សេន សូស ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំពៅលូន ចុះត្រួតពិនិត្យ និងពង្រឹងលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់អាជីវករលក់សម្ភារកសិកម្មបានចំនួន ៨ដេប៉ូ ក្នុងនោះបានធ្វើការកែតម្រូវលើកាដាក់តាំងលក់សម្ភារកសិកម្មដែលគ្មានលិខិតអនុញ្ញាត្តពីក្រសួងកសិកម្មចំនួន៣ដេប៉ូ និងជំរុញអោយដេប៉ូធ្វើការស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ដើម្បីអោយស្របតាមច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter