មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
585

សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរ

            លោក ឈឹម វជិរា ប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ  និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកថ្មគោល និងស្រុកឯកភ្នំ ព្រមទាំងក្រុមប្រឹក្សា ឃុំអូរតាគី និងឃុំព្រែកនរិន្ទ ពិនិត្យការអនុវត្តស្តារស្រូវឡើងវិញ ក្រោយជំនន់ទឹកភ្លៀង របស់បងប្អូនប្រជាកសិករ ភូមិវាលទ្រា ភូមិព្រៃទទឹង និងភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល និងរសៀលចុះពិនិត្យការអនុវត្តស្តារស្រូវឡើងវិញ របស់បងប្អូនប្រជាកសិករនៅភូមិព្រែកនរិន្ទ ភូមិស្វាយជ្រុំ ភូមិស្តី និងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            ក-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចុះពិនិត្យនិងកាត់ស្តុកទីតាំងដេប៉ូលក់ផល អនុផលព្រៃឈើប្រចាំខែសិ្ថតភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង និង រសៀល នេះផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួម ប្រជុំគណៈ បញ្ជាការ ឯកភាព រដ្ឋបាលក្រុងបាត់ដំបង ប្រចាំ ខែ តុលា ឆ្នាំ ២០២០។

            ខ-លោក នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បើកកិច្ចប្រជុំស្តីពីការពង្រឹងតួនាទី ភារកិច្ច របៀបរបបការងារថ្នាក់ដឹកនាំ ផ្នែក សង្កាត់  ត្រួតពិនិត្យ កែសម្រួលលើកការធ្វើបទបង្ហាញស្តីពី ផែនទីប្រើប្រាស់ដីផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងពិនិត្យ ផ្តល់យោបល់កែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការចុះបញ្ជិការនិងការអភិវឌ្ឍន៍ព្រៃឯកជននៅកម្ពុជា ដោយមានការចូលរួមពី នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្រ្តីផ្នែក។

3-ការងារការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មៈ

            - លោកប្រធាន និងលោកអនុប្រធានការិយាល័យ  បានរៀបចំក្រុមកសិករស្វាយកែវរមៀតជាសមាជិក ក្នុងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅទីស្នាក់ការសហគមន៍ នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកប្រធានការិយាល័យបានបង្ហាញពីគោលបំណង ការរៀបចំក្រុមកសិករស្វាយកែវរមៀត អំពីអត្ថប្រយោជន៍នៃការរៀបចំក្រុម, រចនាសម្ព័ន្ធការគ្រប់គ្រងក្រុម, តួនាទី និងភារកិច្ចការទទួលខុសត្រូវរបស់ក្រុមកសិករស្វាយកែវរមៀត ដោយមានសមាជិកឈរឈ្មោះ និងចូលរួមបោះឆ្នោតជ្រើសរើស គណៈ:កម្មាធិការដឹកនាំក្រុមកសិករស្វាយកែវរមៀត នៅសហគមន៍ពន្លឺថ្មីពេជ្រចិន្តា ។ សមាជិកសហគមន៍ចូលរួមចំនួន ៣៥នាក់ស្រី ១០នាក់ ។ លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសគណ:កម្មាធិការដឹកនាំក្រុមកសិករស្វាយកែវរមៀត  ១. លោក ផែម សារ៉ាន់ ប្រធាន, ២. លោក ជួប សុជាតិ អនុប្រធាន, ៣. លោក ងិន សំណាង ហេរញ្ញឹក, ៤. លោក រ៉េត ផេង ត្រួតពិនិត្យ និង៥. លោកស្រី ជ័យ រ៉េត សមាជិក ។ ឈ្មោះក្រុមកសិករស្វាយកែវរមៀតពេជ្រចិន្តា  លោកប្រធានការិយាល័យបានថ្លែងអំណរគុណដល់ក្រុមកសិករស្វាយកែវរមៀត និងគណ:កម្មាធិការដឹកនាំក្រុមកសិករស្វាយកែវរមៀតដែលជាប់ឆ្នោត សូមយកចិត្តទុកដាក់ដឹកនាំក្រុមឲ្យបានល្អ មានផែនការផលិតច្បាស់លាស់ដើម្បីត្រូវតាមតម្រូវការទីផ្សារផលិតផលស្វាយកែវរមៀត ។                                

4-ការងារការិ.ផែនការ គណនេយ្យ

            លោកអនុប្រធានការិយាល័យផែនការ គណនេយ្យ សហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមោងឬស្សី បានចុះអនុវត្តន៍ស្ទង់ទិន្នផលស្រូវកណ្តាលនៅស្រុកមោងឬស្សី សំណាកល្អ១,៧៥០គ.ក្រ/សំណាក សំណាកមធ្យម១,៥២០គ.ក្រ/សំណាក   សំណាកអន់១,៤០០គ.ក្រ/សំណាក  ទិន្នផលមធ្យមស្រូវកណ្តាលក្នុងស្រុកមោងឬស្សី៣,៦២០តោន/ហ.ត ធៀបឆ្នាំមុន  លើសចំនួន ១,00 តោន/ហ.ត (ទំហុំសំណាក ២មx២ម=៤ ម៉ែត្រការ៉េ)។

ចំនួនអ្នកចូលទស្សនា
Flag Counter