មាតិកា
លោក ឈឹម វជិរា បានចុះពិនិត្យការអនុវត្តស្តារស្រូវឡើងវិញ ក្រោយជំនន់ទឹកភ្លៀង របស់បងប្អូនប្រជាកសិករ នៅស្រុកឯកភ្នំ និងស្រុកថ្មគោល
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
445

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ  និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកថ្មគោល និងស្រុកឯកភ្នំ ព្រមទាំងក្រុមប្រឹក្សា ឃុំអូរតាគី និងឃុំព្រែកនរិន្ទ បានចុះពិនិត្យការអនុវត្តស្តារស្រូវឡើងវិញ ក្រោយជំនន់ទឹកភ្លៀង របស់បងប្អូនប្រជាកសិករ ភូមិវាលទ្រា ភូមិព្រៃទទឹង និងភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល និងរសៀលចុះពិនិត្យការអនុវត្តស្តារស្រូវឡើងវិញ របស់បងប្អូនប្រជាកសិករនៅភូមិព្រែកនរិន្ទ ភូមិស្វាយជ្រុំ ភូមិស្តី និងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកចូលទស្សនា
Flag Counter