មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះស្វែងយល់ពីស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែ និងពិនិត្យមើលការដំាដុះបន្លែនៅផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ក្រោយពេលទឹកជំនន់មានការលិចលង់ទំាងស្រុង នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២០
320

នៅថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២០លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី ក្រុមការងារអនុកម្មវិធី ASPIRE បានចុះស្វែងយល់ពីស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែ ព្រមទាំងបានចុះពិនិត្យមើលការដំាដុះបន្លែនៅផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ក្រោយពេលទឹកជំនន់មានការលិចលង់ទំាងស្រុង នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្រុមការងារ ក៏បានសាកសួរពីស្ថានភាពលើផលិតកម្មបន្លែហើយសមាជិកនៃបណ្តុំក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តុំអាជីវកម្មបានផលិតបន្លែ ដែលអាចផ្គត់ផ្គង់ទៅទីផ្សារដោយមានឈ្មួញកណ្តាលតែងតែប្រមូលទិញបន្លែពីក្នុងភូមិជាប្រចាំ និងសមាជិកខ្លះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្តារឡើងវិញ នៃការដំាដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter