មាតិកា
សកម្មភាពចុះត្រួតពិនិត្យនិងវាយតម្លៃការសាងសង់ផ្ទះសំណាញ់ ដែលសាងសង់ដោយក្រុមហ៊ុន TROPICAM NETAFIM ក្នុងខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៤ តុលា ២០២០
392

នៅថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ជាតិ(ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និងថ្នាក់ខេត្តបាត់ដំបង (មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត) បានចុះត្រួតពិនិត្យនិងវាយតម្លៃការសាងសង់ផ្ទះសំណាញ់ ទំហំ ១០ម គុណ ២៤ម ដែលសាងសង់ដោយក្រុមហ៊ុន TROPICAM NETAFIM។ មុនពេលចុះទៅពិនិត្យមើលនៅទីតាំងជាក់ស្តែងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានជួបប្រជុំជាមួយលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្នុងគោលបំណង ចុះមកពិនិត្យក្រុមហ៊ុន TROPICAM NETAFIM ក្នុងការសាងសង់ផ្ទះសំណាញ់ចំនួន២០ ដែលក្រុមហ៊ុនបានសាងសង់ទៅតាមកិច្ចសន្យា និងគម្រូប្លង់ ព្រមទាំងបំពាក់សម្ភារៈ នឹងបានចុះទៅពិនិត្យជាក់ស្តែងដល់ផ្ទះសំណាញ់បានសាង ចំនួន០៧ក្នុងចំណោមផ្ទះសំណាញ់២០ដែលបានសាងសង់រួចដែលមានដូចជា៖១- សង្កាត់វត្តគរ ក្រុងបាត់ដំបង (ក្នុងមន្ទីរ) ២- នៅឃុំកំពង់ព្រៀង ស្រុកសង្កែចំនួន០៣សំណាញ់ ៣- ឃុំតាលាស់ ឃុំគារ១ និងឃុំមោង ស្រុកមោងឬស្សី។ ជាមួយគ្នានេះដែរ ក្រុមការងារបានពន្យល់ពីបច្ចេកទេសខ្លះអំពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ដូចជាកាយដីបិទជើងសំណាញ់ឲ្យជិតកុំឲ្យសត្វល្អិតចូល ការគ្រប់គ្រងកំដៅក្នុងផ្ទះសំណាញ់ បើក្តៅខ្លាំងត្រូវប្រើស្បៃបាំងធ្វើពិដានដើម្បីកាត់បន្ថយកំដៅ ប្រើប្រាស់ជីធ្មជាតិ(ជីកំប៉ុស្ត) ការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក (ចម្រោះទឹក ការដាក់ជីតាមតំណក់ទឹក) និងការប្រើប្រាស់ផ្ទាំងសូឡា ពិសេសលើកទឹកចិត្តឲ្យកសិករទាំងដាំបន្លែប្រើប្រាស់ប្រព័ន្ធតំណក់ទឹកដែលក្រុមហ៊ុនបានតម្លើងជូន និងដាំបន្លែដោយស្ទូងកូន (កុំព្រួស) ហើយដាំជាប់ជាប្រចាំ (កុំឲ្យទុកផ្ទះសំណាញ់ទំនេរ) និងដាំបន្លែដែលមានតម្លៃថ្លៃតម្រូវតាមទីផ្សារ (អ្នកទិញគេចង់បាន)។

ចំនួនអ្នកចូលទស្សនា
Flag Counter