មាតិកា
សកម្មភាព ចុះចែកវិញ្ញ្ញាបនបត្រកសិកម្មល្អ ដល់កសិករមៀនប៉ៃលិន ស្រុកភ្នំព្រឹក និងសហគមន៍តាសី ឃុំតាម៉ឺន ជូនកសិករក្នុងសហគមន៍ និងច​ុះមើលស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងនៅស្រុកថ្មគោល
ចេញ​ផ្សាយ ១៣ តុលា ២០២០
345

នៅថ្ងៃចន្ទ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ លោក ខាប្រធានការិយាល័យក្សេត្រសាស្រ្តី និងផលិតភាពកសិកម្ម និងសហការី លោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល បានចុះមកសហគមន៍តាសី ឃុំតាម៉ឺន ចែកវិញ្ញ្ញាបនបត្រកសិកម្មល្អ ជូនកសិករក្នុងសហគមន៍  និងធ្វើការសំណេះសំណាលជាមួយកសិករចំនួន១១នាក់ ឱ្យសមាជិកចេះគោរពនូវគោលការណ៍ដែលអនុវត្តន៍កសិកម្មល្អ ក្រមសីលធម៌វិញ្ញាបនបត្រ ដែលមានរយៈពេល២ឆ្នាំនៅចុងក្រោយបានធ្វើការផ្តាំផ្ញើរដល់សមាជិកទាំងអស់នៅការដាំដុះដំណាំបន្លែ ។ បន្ទាប់មកបានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀងនិងវាយតម្លៃផលប៉ះពាល់លើដំណាំបន្លែនៅក្នុងភូមិតាសី ក្រោយការពិនិត្យដំណាំបន្លែដែលកំពង់រងផលប៉ះពាល់ គឺជាដំណាំ ខាត់ណាផ្កា(ដំណាក់កាលកកើតផ្កា ), ដំណាំសណ្តែកកួរ (ដំណាក់កាលលូតលាស់ដើមនិងស្លឹក) ដំណាំត្រសក់(ដំណាក់កាលក្តិប) ,ចំណែក ស្ពៃជើងទានិងស្ពៃក្រញ៉ាញ់ ដំណាក់កាលប្រមូលផល ដែលទទួលរងខូចខាត ៩០ %។   បើតាមរបាយការណ៍ពីលោក ណុប នុន ប្រធានសហគមន៍តាសីសាមគ្គី នៃស្រុកថ្មគោលមានផ្ទៃដីដំាដុះបន្លែ ចំនួន៣៧ហិកតា ទទួលរងការលិចលង់ខូចខាតដោយទឹកជំនន់ទឹកភ្លៀងលើបន្លែដូចជា៖ ១)ជីរណា (ជីស្លឹកវែង) ២) ដំណាំស្ពៃគ្រប់ប្រភេទ និង៣) ដំណាំបន្លែផ្លែដូចជា ត្រសក់ និងសណ្តែកកួរ អស់ប្រមាណ៣៥,១៥ហ.ត ស្មើ៩៥% តែចំពោះផ្ទះសំណាញ់មិនមានអ្វីខូចខាតទេ ។ ហើយលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានចូលរួមពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់វគ្គបណ្តុះបណ្តាលកាអនុវត្តកសិកម្ម(GAP)ដល់កសិករមៀនប៉ៃលិន ស្រុកភ្នំព្រឹកដែលមានកសិករចូលរួម៩៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter