មាតិកា
សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៣ តុលា ២០២០
387

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែតុលា  ឆ្នាំ២០២០

1-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង លោកអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមសិក្ខាសាលា ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

            - លោកនាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចុះទំនាក់ទំនងជាមួយលោកមេឃុំតាគ្រាមដើម្បីសុំចុះហត្ថលេខាលើដីកា ទទួលស្គាល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ គិរីសិលាកែវ និងភក្តី។

            - សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានទទួលពស់ថ្លាន់១ក្បាលពីសមាជិកក្រុមប្រឹក្សាឃុំអូរដំបង២។បច្ចុប្បន្នពស់នេះបានថែរក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើបាត់ដំបង ដើម្បីយកទៅព្រលែងក្នុងព្រៃធម្មជាតិវិញ។               

2-ការងារការិយាលយ័ក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម

            2.1-លោកប្រធានការិយាល័យនិងសហការី លោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល បានចុះមកសហគមន៍តាសី ឃុំតាម៉ឺន ចែកវិញ្ញ្ញាបនបត្រកសិកម្មល្អ ជូនកសិករក្នុងសហគមន៍  និងធ្វើការសំណេះសំណាលជាមួយកសិករចំនួន១១នាក់ ឱ្យសមាជិកចេះគោរពនូវគោលការណ៍ដែលអនុវត្តន៍កសិកម្មល្អ ក្រមសីលធម៌វិញ្ញាបនបត្រ ដែលមានរយៈពេល២ឆ្នាំនៅចុងក្រោយបានធ្វើការផ្តាំផ្ញើរដល់សមាជិកទាំងអស់នៅការដាំដុះដំណាំបន្លែ ។ បន្ទាប់មកបានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀងនិងវាយតម្លៃផលប៉ះពាល់លើដំណាំបន្លែនៅក្នុងភូមិតាសី ក្រោយការពិនិត្យដំណាំបន្លែដែលកំពង់រងផលប៉ះពាល់ គឺជាដំណាំ ខាត់ណាផ្កា(ដំណាក់កាលកកើតផ្កា ), ដំណាំសណ្តែកកួរ (ដំណាក់កាលលូតលាស់ដើមនិងស្លឹក) ដំណាំត្រសក់(ដំណាក់កាលក្តិប) ,ចំណែក ស្ពៃជើងទានិងស្ពៃក្រញ៉ាញ់ ដំណាក់កាលប្រមូលផល ដែលទទួលរងខូចខាត ៩០ %។   

            2.2-បើតាមរបាយការណ៍ពីលោក ណុប នុន ប្រធានសហគមន៍តាសីសាមគ្គី នៃស្រុកថ្មគោលមានផ្ទៃដីដំាដុះបន្លែ ចំនួន៣៧ហិកតា ទទួលរងការលិចលង់ខូចខាតដោយទឹកជំនន់ទឹកភ្លៀងលើបន្លែដូចជា៖ ១)ជីរណា (ជីស្លឹកវែង) ២) ដំណាំស្ពៃគ្រប់ប្រភេទ និង៣) ដំណាំបន្លែផ្លែដូចជា ត្រសក់ និងសណ្តែកកួរ អស់ប្រមាណ៣៥,១៥ហ.ត ស្មើ៩៥% តែចំពោះផ្ទះសំណាញ់មិនមានអ្វីខូចខាតទេ ។

3-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបងៈ

            លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានចូលរួមពិធីប្រគល់ និងទទួលកាណូតល្បាត ដែលគាំទ្រពីមូលនិធិសហភាពអឺរ៉ុប ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកជំទាវឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់ចុងឃ្នាស ក្រុងសៀមរាបខេត្តសៀមរាប។     

ចំនួនអ្នកចូលទស្សនា
Flag Counter