មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៨ តុលា ២០២០
355

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃពុធ ០៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែតុលា  ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកមន្ទីរៈ

            -លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមជាគណៈធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ សូមបញ្ជាក់ថា  អង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មបានសហការជាមួយក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកទេស SBK និង ARD នឹងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ដំណើរការនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា” ដល់សហគមន៍កសិកម្ម និងក្រុមផលិត នៅក្នុងតំបន់ភូមិសាស្រ្តគោលដៅនីមួយៗ។

2-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង 

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានចូលរួមប្រជុំពិភាក្សាលើការទន្ទ្រាន រាន ឈូសឆាយដីព្រៃលិចទឹក ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ និងវិធានការណ៍ទប់ស្កាត់ នៅសាលាស្រុកឯកភ្នំ។        

3-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            -ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល សហការជាមួយលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើបាណន់ និងអាជ្ញាធរមូលដ្ឋាន បានបើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើភ្នំក្រោល  ឃុំឈើទាល ស្រុកបាណន់ ។ អ្នកចូលរូម ៣៣នាក់ ស្រី ១៤នាក់។

            -សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើតាខេះមានជ័យ(ភូមិកំពង់ទូក)សហការជាមួយអង្គការ MJP ចុះបោះបង្គោលព្រំដីសហគមន៍នៅចំណុចភ្នំវរ័អង្គុញ។ ជាលទ្ធផលក្រុមការងារបោះបង្គោលបានចំនួន៧ដើមនិងមានអ្នកចូលរួមចំនួន១៤នាក់។                 

4-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire)

            មន្រ្តីអនុវត្តកម្មវិធី ASPIRE បានចុះសម្របសម្រួលផ្តល់ទូភ្ញាស់កូនមាន់ដល់កសិករបណ្តុំអាជីវកម្មមាន់ចំនួន១០គ្រួសារ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ការផ្តល់ទូភា្ញស់កូនមាន់នេះ មានការចូលរួមទុនពីកសិករបណ្តុំ ចិញ្ចឹមមាន់ ចំនួន៨០% កម្មវិធីASPIRE ខេត្តបាត់ដំបង និងចំនួន២០% ដើម្បីជំរុញការធ្វើផលិតកម្មចិញ្ចឹមសត្វមាន់របស់កសិករផ្សារភ្ជាប់ទៅនឹងទីផ្សារក្នុងស្រុក និងលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter