មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ តុលា ២០២០
290

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃអង្គារ ០៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកមន្ទីរៈ

            -លោក ឈឹម វជិរា ប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង លោកនាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំពិភាក្សាករណីគ្រប់គ្រងដិព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ កិច្ចប្រជុំនេះ រៀបចំនៅសាលាខេត្តបាត់ដំបង។

            -បានបន្តចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើគោលការណ៍រៀបចំ និងប្រើប្រាស់ដីរដ្ឋមួយកន្លែងដែលមានទំហំ ៧២,៥ហិកតា ស្ថិតនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល។ កិច្ចប្រជុំនេះ រៀបចំនៅសាលាខេត្តបាត់ដំបង។

2-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire)         

            - លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី Aspire លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមោងឬស្សី ភ្នាក់ផ្សព្វផ្សាយឃុំ លោកនាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន និងសហការី បានជួបប្រជុំជាមួយប្រធាន អនុប្រធាន សមាជិកបណ្តុំបន្លែ ក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាព និងផែនការបន្តរបស់បណ្តុំអាជីវកម្មបន្លែ ព្រមទាំងការផ្ទេរការទទួលខុសត្រូវពីអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO) ទៅការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង សរុបអ្នកចូលរួម៣៨នាក់ ស្រី២២នាក់ និងបានជំរុញឲ្យក្រុមកសិករត្រូវនាំគ្នាផលិតបន្លែសុវត្ថិភាព ដើម្បីផ្សារភ្ជាប់ទៅនឹងទីផ្សារ ក្នុងការលើកស្ទួយជីវភាពរបស់កសិករ គឺមិនត្រឹមបង្កើនប្រាក់ចំណូល និងបង្កើនជីវភាពប៉ុណ្ណោះទេ គឺធានាដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនឯង(កសិករផលិត) ។

            -  មន្រ្តីអនុវត្តកម្មវិធី ASPIRE ស្រុកគាស់ក្រឡ បានចុះសម្របសម្រួលផ្តល់ទូភ្ញាស់កូនមាន់ដល់កសិករ  បណ្តុំអាជីវកម្មមាន់ចំនួន២០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការផ្តល់ទូភា្ញស់កូនមាន់នេះ មានការចូលរួមទុនពីកសិករចំនួន៨០% និងកម្មវិធីASPIRE ខេត្តបាត់ដំបង ចំនួន២០% ដើម្បីជំរុញការធ្វើផលិតកម្មចិញ្ចឹមសត្វមាន់របស់កសិករផ្សារភ្ជាប់ទៅនឹងទីផ្សារក្នុងស្រុក និងលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករផងដែរ។      

3-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានសហការជាមួយនាយរងសង្កាត់រដ្ឋបាលព្រៃឈើបាណន់ និងអាជ្ញាធរមូលដ្ឋាន បើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើរំសាយសក់ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ អ្នកចូលរូម ៣២នាក់ ស្រី ០៩នាក់។

            - សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បន្តចុះធ្វើអត្តសញ្ញាណកម្មមនុស្សនិងដី នៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុក សំឡូត។

ចំនួនអ្នកចូលទស្សនា
Flag Counter