មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ តុលា ២០២០
593

សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

1-ការងារការិយាល័យរដ្ឋបាល បុគ្គលិកៈ

ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សាពីការរៀបចំ តម្តល់ ផ្សព្វផ្សាយ និងប្រមូលឯកសារ អត្ថបទបច្ចេកទេសកសិកម្ម ជាទម្រង់ភីឌីអេហ្វ សៀវភៅ វីដេអូ និងសិ្ថតិកសិកម្ម ដើម្បីបង្តើតគេហទំព័របណ្ណាល័យកសិកម្មអេឡិចត្រូនិក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ កម្មវិធីនេះក៏មានការចូលរួមពី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនិងមន្រ្តី មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ។ ក្នុងគោលបំណង ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវរៀបចំឱ្យមានកន្លែង ឬបន្ទប់សមរម្យសម្រាប់រក្សាទុក តម្តល់ឯកសារ សៀវភៅ និងអត្ថបទបច្ចេកទេសកសិកម្មឱ្យបានត្រឹមត្រូវ និងត្រូវសហការជាមួយបណ្ណាល័យកសិកម្ម នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីធ្វើការផ្សព្វផ្សាយគេហទំព័របណ្ណាល័យកសិកម្មអេឡិចត្រូនិចឱ្យបានទូលំទូលាយ។

2-ការងារថ្នាក់ដឹកនាំមន្ទីរៈ

  - លោកអ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានរួមជាមួយក្រុមបេសកកម្មរបស់មន្ត្រីIFAD និងប្រធានក្រុមលេខាដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសកម្មថ្មីធន់ការបម្រែបម្រួលអាកាសធាតុ(ASPRIRE BAT)បណ្តុំអាជីវកម្មបន្លែសុវត្ថិភាព នៅភូមិអន្លង់តាម៉ី ឃុំកន្ទឺ ១ ស្រុកបាណន់និងបណ្តុំអាជិវកម្មមាន់ស្រែដែលរួមសកម្មភាពជាAIMS អណ្តូងទឹកនៅភូមិបឹងម្រិយ៏ ឃុំស្នឹង ស្រុកបាណន់ និងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចនិងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សាគណៈអភិបាលការអនុវត្តមុខងារនិងធនធាននិងផ្សព្វផ្សាយយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្តបាត់ដំបង ។

3-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបងៈ

  លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ កងប្រដាប់អាវុធ និងកំលាំងហសគមន៍នេសាទព្រែកទាល់ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានកាណូតស្មាច់ចំនួន ០៨គ្រឿង មនុស្សសរុបចំនួន ២៥នាក់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង  ជាលទ្ធផលបានចំនួន ០១ករណី

នៅចំនុចកប់ជេស(អតីតឡូតិ៍នេសាទលេខ២)រួមមាន៖ ១)របាំងសាច់អួនប្រវែង ៦០០ម៉ែត្រ ២)ឡុកចាប់ត្រីចំនួន ០៤គ្រឿង ៣)បង្គោលចំនួន ៥០០ដើម និង៤)ត្រីចំរុះ ១៥ គីឡូក្រាម (ព្រលែងចូលបឹងធម្មជាតិ)។ 

4-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង

  -ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសង្កាត់រដ្ឋបាលព្រៃឈើថ្មគោល បានទទួលពស់ថ្លាន់១ក្បាលពីប្រជាពលរដ្ឋស្ថិតនៅភូមិធ្មា   ឃុំបន្សាយត្រែង ស្រុកថ្មគោលនិងព្រលែងចូលព្រៃធម្មជាតិវិញ។

  -មន្រ្តីផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល, សង្កាត់រដ្ឋបាលព្រៃឈើសំឡូត និងសង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានបន្តការងារជាមួយក្រុមទី១និងក្រុមទី២ ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី។ ក្រុមទី១ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ និងក្រុមទី២ ភូមិកំពង់ទូក ឃុំមានជ័យ ចំណុចភ្នំដំបង និងស្លេវ ស្រុកសំឡូត។

ចំនួនអ្នកចូលទស្សនា
Flag Counter