មាតិកា
លោក ឃាម ថន បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយស្តីពី “គោលការណ៍កិច្ចប្រជុំសហប្រតិបត្តិក្នុងក្របខណ្ឌទ្វេភាគី នៅរាជធានីភ្នំពេញ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
288

នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ឃាម ថន អនុប្រធាន និងមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយស្តីពី “គោលការណ៍កិច្ចប្រជុំសហប្រតិបត្តិក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបទបង្ហាញស្តីពីរបាយការណ៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូពាក់ព័ន្ធ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ទាំង២៥ នៅរាជធានីភ្នំពេញ។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង បានធ្វើបទបង្ហាញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូពាក់ព័ន្ធ គឺ

-កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPRIE)

-គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP)

-គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF)

-អង្គការអភិវឌ្ឍន៍សហគមន៍កសិកម្មបែបធម្មជាតិ និងរក្សាបរិស្ថានជនបទ (CRDNASE)

-កម្មវិធីការគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរក្សេត្របរិស្ថាននៅកម្ពុជា (WAT4CAM) ដំណាក់កាលទី១

-អង្គការ Save The children (គម្រោងនូរីស ដែលឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

ចំនួនអ្នកចូលទស្សនា
Flag Counter