សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
-លោក ឈឹម វជិរា ប្រធានមន្ទីរ អ្នកស្រីប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាស្តីពីការធ្វើសុពលភាព និងការពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម២០១៩-២០២៣របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទំាង២៥ខេត្ត រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយ៖កម្មវិធី ASPIRE/IFAD នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
- លោកអនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្មវិធី ASPRIRE SAMBATH and AIMSជាមួយ ក្រុមការងាបេសកកម្ម IFAD និងលេខាដ្ឋានកម្មវិធីASPRIRE សមាសភាពចូលរួម២០នាក់ នៅមន្ទីរអភិវឌ្ឍន៍ជនបទ។
2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
-ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសង្កាត់រដ្ឋបាលព្រៃឈើថ្មគោល បានសិក្សាបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចស្ថិតភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល និងអាជ្ញាធរមូលដ្ឋាន បានបើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើភ្នំស្លឹក ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អ្នកចូលរូម ៣៣នាក់ ស្រី ១៨នាក់។
3-ការងារការិយាល័យផែនការ គណនេយ្យៈ
មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (បញ្ជីឆ្នាំ២០១៩) និងជំរុញការរៀបចំធ្វើបណ្ណ័កម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ នៅសាលាខេត្តបាត់ដំបង។
4-ការងារការិយាល័យផ្សព្វផ្សាយកសិកម្មៈ
លោកស្រីប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងការអនុវត្តវិធីសាស្រ្តទាំង5 និងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម មានអ្នកចូលរួម55នាក់ មានគោលបំណងដើម្បីស្វែងរកបញ្ហាប្រឈមកន្លង និង ដំដោះស្រាយវិធីសាស្រ្តទាំង5។ វិធីសាស្រ្តទាំង5 រួមមាន៖ 1)- កិច្ចសន្យាជួលអ្នកក្រៅ 2)- ភាពជាដៃគួររវាងស្ថាប័ន និងវិស័យឯកជន 3)- ការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករមានស្រាប់ 4- ការរៀនសូត្រពីកសិករទៅកសិករ និង 5)- សេវាផ្សព្វផ្សាយសាធារណៈ។
5-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ និងកំលាំងសហគមន៍នេសាទព្រែកទាល់ សហព័ន្ធឃុំកោះជីវាំង ដែលមានកាណូតស្មាច់ចំនួន ០៦គ្រឿង មនុស្សសរុបចំនួន ១៦នាក់ បានចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ពីចំណុចពាមព្រែកព្រះដើមឈើ(អតីតឡូតិ៍នេសាទលេខ២) ដល់ទំនប់ថ្មី(អតីតឡូតិ៍នេសាទលេខ១) ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណី រួមមាន៖ (១)របាំងសាច់អួនប្រវែង ១ ៨០០ម៉ែត្រ (២)បង្គោលចំនួន ១១០០ដើម (៣)ឡុកចាប់ត្រីចំនួន ១៦គ្រឿង (៤)លែងត្រីចំរុះចំនួន ៨០គីឡូក្រាម។
6-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មៈ
លោក អនុប្រធានមន្ទីរ លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាការអនុវត្តពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជាអបអរសាទរទិវាអូស្សូនពិភពលោក ១៦ កញ្ញា ២០២០អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន នៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង។