មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កញ្ញា ២០២០
310

 សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃអង្គារ ០៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

            លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ នៃការចុះប្រមូលទិន្នន័យ ចុះធ្វើអត្តសញ្ញាណកម្មដី ការប្រើប្រាស់ដីធ្លី និងការកាន់កាប់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះភូមិសាស្រ្តខេត្តបាត់ដំបង។ កិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តបាត់ដំបង។

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - ផ្នែករដ្ឋបាលព្រៃឈើបវេល បានប្រគល់ជូនកូនឈើដល់មន្ទីរអភិវឌ្ឍន៏ជនបទ ចំនួន១០០០ដើម(លឿងរាជ៥០០ដើម, ក្ងោក ៥០០ដើម) ។

            - សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិកញ្ចាំងសហការជាមួយអង្គការ MJP ចុះពិនិត្យទីតាំងជនល្មើសលួចអាឈើ ចំនួន៤ដើម (ដើមចាន់ត្រពាំង ១ដើម សុក្រុំ ២ដើម និងឥន្ធណេល ១ដើម) កាលពីយប់ 18-09-20 ត្រង់ចំណុចUTM (260153-1390848) ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត រួចជនល្មើសបានដឹកជញ្ជូនឈើយកទៅបាត់នៅសល់តែជំនាឈើ និងបន្តស្រាវជ្រាវរកជនល្មើសដើម្បីអនុវត្តតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។ 

3-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មៈ

            មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះប្រមូលទិន្នន័យសត្វល្អិត និងជម្ងឺលើដំណាំដំឡូងមី  នៅស្រុករតនមណ្ឌល និងដំណាំស្រូវ នៅស្រុកបាណន់ ក្នុងគម្រោងប្រព័ន្ធកសិឧតុនិយមប្រព័ន្ធឲ្យដឹងមុនលើ សមាសភាពចង្រៃនៅលើដំណាំដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានការពារដំណាំអនាម័យ  និងភូតគាមអនាម័យ ) ក្រោមការឧបត្ថម្ភរបស់ FAO។

ចំនួនអ្នកចូលទស្សនា
Flag Counter