នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងមន្ត្រីក្រោមឱវាទបានចុះចែកកូនត្រីពូជដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមមាន៖
- ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគាស់ក្រឡ ត្រីឆ្ពិន និងត្រីអណ្ដែង ១៥០០ កូន។
- ប្រជាពលរដ្ឋក្នុងឃុំគាស់ក្រឡចំនួន ០២គ្រួសារ មានត្រីអណ្ដែង ឆ្ពិន និងកាបឥណ្ឌា ៣០០០ កូន។
- វរៈសេនាតូច ៥២១ នៃកងពលលេខ៥២ ត្រីឆ្ពិន អណ្ដែង កាបឥណ្ឌា និងទីឡាព្យា ៥០០០ កូន។
សរុបទាំងអស់ចំនួន ៩៥០០ កូន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម