មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះពិនិត្យមើលវឌ្ឍនភាពនៃបណ្តុំអាជីវកម្មបន្លែ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១៤ កញ្ញា ២០២០
667

នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី បានចុះពិនិត្យមើលវឌ្ឍនភាពនៃបណ្តុំអាជីវកម្មបន្លែ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកអនុប្រធានបានជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន៣៥គ្រួសារ និងបានចុះជួបម្ចាស់ចម្ការ លោក សុត គំនិត ជាកសិករដាំស្ពៃក្តោបរស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់។ គាត់បានលើកឡើងថា គាត់បានទទួលផ្ទះសំណាញ់ពីកម្មវិធីASPIRE ១ខ្នង ទំហំ ៥ម៉ែត្រ គុណ និង៩ម៉ែត្រ បានច្នៃផ្ទះសំណាញ់ជាកន្លែងសាបកូនស្ពៃវិញ ព្រោះផ្ទះសំណាញ់ ការពាសត្វល្អិតបំផ្លាញកូនដំណាំ ការពារទឹកភ្លៀង និងការពារសត្វមាន់/ទាបំផ្លាញកូនដំណំាគាត់ ដែលអាចឲ្យកូនដំណាំគាត់មានសុខភាពល្អ ។ គាត់ដកកូនដំណាំស្ពៃក្តោបមកដំាលើផ្ទៃដី ០.១៦ហិកតា ចំនួន៦០០០កូន ។ អ្វីដែលគាត់ចំណាយមានដូចជាគ្រាប់ស្ពៃក្តោម១កំប៉ុង តម្លៃ ៨០ ០០០រៀល (ជីកែងៗ ២៥គីឡូ ជីអ៊ុយរ៉េ ២៥គីឡូ) និងថ្នាំសំលាប់សត្វល្អិត ១ដបតម្លៃ ៤៥០០០រៀល សរុបចំណាញ ២០ ៥០០០ រៀល ។ មកដល់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២០នេះ គាត់បានកាត់លក់ស្ពៃក្តោបបានចំនួន៩៥គីឡូក្រាម ដោយ១គីឡូតម្លៃ៣០០០រៀល ស្មើនឹងទឹកប្រាក់ ២៨៥ ០០០ រៀល។ ផែនការបន្តមន្ត្រីមន្ទីរកសិកម្មខេត្ត និងការិយាល័យកសិកម្មស្រុក នឹងចុះពង្រឹងសមត្ថភាពរបស់បណ្តុំអាជីវកម្មបន្ថែមទៀតនូវបច្ចេកទេសដាំដុះអោយកាន់តែប្រសើរ ការប្រើជីកសិកម្មតាមបច្ចេកទេសការអនុវត្តន៌កសិកម្មល្អ ការតាមដាន និងគ្រប់គ្រងពត៌មានទីផ្សារលើបន្លែសុវត្ថិភាព និងបន្លែទូទៅ ជាពិសេសទៅទៀតការធ្វើកសិកម្មតាមកិច្ចសន្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter