នៅថ្ងៃសុក្រ ០៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ពៅ លីណា អនុប្រធានការិយាល័យ មន្រ្តីការិយាល័យ បានសហការជាមួយកម្មវិធីCAVAC ក្នុងការធ្វើសាកល្បងទៅលើប្រព័ន្ធបញ្ជាក់គ្រាប់ពូជដំណាំ(QDS) ចុះត្រួតពិនិត្យគុណភាពលើកទី១ ទៅលើស្រែផលិតកម្មពូជស្រូវសែនក្រអូបចំនួន៨ស្រែ ស្មើនឹង១០ហិកតា ស្ថិតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាលទ្ធផល សង្កេតឃើញថា ស្រូវមានការដុះលូតលាស់ល្អ ប៉ុន្តែក៍មានប្រភេទពូជលាយ និងស្រូវហាមឃាត់នៅក្នុងស្រែមួយចំនួនផងដែរ។ អនុសាសន៍៖ ធ្វើការកំណត់ ការកាត់ពូជលាយ និងស្មៅហាមឃាត់ចេញពីស្រែ។ ក្នុងនោះផងដែរក៍មានការចូលរួមដោយ៖១.លោកឈៀង ប៊ុនទត ទីប្រឹក្សាអង្គការCAVAC (អ្នកសម្របសម្រួល) ២.លោក សឿង ភួសាណា បុគ្គលិកអង្គការCAVAC និងកសិករសរុបចំនួន៦នាក់ ស្រី១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម