នៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថ្ងៃពុធ ០៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានបណ្តុះបណ្តាលពីការបាត់បង់ស្រូវដោយម៉ាស៊ីនច្រូតស្វ័យប្រវត្តិ ៥០៤,១៦គីឡូក្រាម/ហិកតា ផ្ទៃដីក្នុងភូមិ៨៧០ហិកតា តំលៃស្រូវសែនក្រអូបទិញដល់ស្រែ ១ ២២០រៀល/គីឡូក្រាម ដូចនេះបាត់បង់ស្រូវគិតជាប្រាក់ស្មើ ៥៣៥ ១១៥ ៤២០រៀល/លើក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម