មាតិកា
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានររៀបចំពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
255

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ថ្ងៃពុធ ០៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានររៀបចំពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង  ដែលរៀបចំឡើងក្នុងគោលបំណងកំណត់ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្មវិធី គ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា (WAT4CM) ជំហាន១ (២០២០-២០២៣) ក្នុងការអនុវត្តសកម្មភាព និងការគាំទ្រពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម និងបានរៀបចំសិក្ខាសាលាវិភាគផែនការផលប៉ះពាល់ដោយមានការចូលរួម (Participatory Impact Planning Analysis) នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា (WAT4CAM) ជំហាន១ ក្នុងគោលបំណងប្រមូលផ្តុំមតិយោបល់ពីអ្នកពាក់ព័ន្ធ ដើម្បីកែលម្អផែនការសកម្មភាព និងការអនុវត្តកម្មវិធី។ សរុបចំនួន ៧១នាក់ ស្រី១៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter