មាតិកា
សកម្មភាពការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
489

នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបងៈ

            - កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធកសិកម្មចំរុះ ដោយផ្តោតលើបច្ចេកទេសផលិតកម្មបន្លែ ចិញ្ចឹមមាន់ បច្ចេកទេសចិញ្ចឹមកង្កែប និងការចិញ្ចឹមបង្កង ជូនដល់កសិករចំនួន១៣គ្រួសារ និងមន្រ្តីអនុវត្តកម្មវិធីASPIRE ៧នាក់ មកពីស្រុកស្រុកបាណន់ ស្រុកបវេល ស្រុកកំរៀង ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកមោងឬស្សី ។ សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

            - ក្រុមការងារកម្មវិធី ASPIRE បានធ្វើការសិក្សាពី ស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែភូមិសំរោងស្នោរ ជាមួយវគ្គបណ្តុំបណ្តាលបញ្ចប់ GAP ដែលរៀបចំនៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ ក្នុងអំឡុងពេលនោះដែរ ក៏បានសាកសួរពីស្ថានភាពលើផលិតកម្មបន្លែដែលផលិតដោយក្រុម។ បច្ចុប្បន្ននេះ បណ្តុំអាជីវកម្មបានផលិតបន្លែ ដែលអាចផ្គត់ផ្គងទៅទីផ្សារ និងសិក្សាពីឈ្មួញកណ្តាលដែលតែងតែប្រមូលទិញបន្លែពីក្នុងភូមិ។ ជាផែនការបន្តក្រុមការងារកម្មវិធី ASPIRE និងមន្ត្រីនៃមន្ទីរកសិកម្ម សហការណ៍ជាមួយនឹងមន្ត្រីការិយាល័យស្រុកឯកភ្នំ និងអ្នកផ្សព្វផ្សាយឃុំ ដើម្បីរៀបចំផលិតកម្មតាមកិច្ចសន្យាលើបន្លែទូទៅ និងបន្លែសុវត្ថិភាពជាមួយនឹងឈ្មួញក្នុងស្រុក និងផ្សារមាសបៃតងនៅក្រោយភ្ជុំបិណ្ឌ។

ចំនួនអ្នកចូលទស្សនា
Flag Counter