នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី បានចូលរួមកម្មវិធីទិវាស្រែបង្ហាញប្រភេទស្រូវសែនក្រអូប០១ ដែលរួមបានសហការណ៌សម្របសម្រួលដោយ នាយកដ្ឋានកសិកម្ម និងកម្មវិធីខ្សែច្រវ៉ាក់តំម្លៃកសិកម្មកម្ពុជា អូស្រ្តាលី (CAVAC) នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងគោលបំណង ជំរុញពូជស្រូវនេះឱ្យបានទូលំទូលាយដែលផ្តល់ទិន្នផលបានខ្ពស់ មាន ក្លិបក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ ដែលបានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីចុងឆ្នាំ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម