សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
- នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសម្ពន្ធ័សហគមន៍កសិកម្មកម្ពុជា ក្នុងគោលបំណងសំខាន់របស់សិក្ខាសាលាគឺទី១ ដើម្បីផ្សព្វផ្សាយអំពីតួនាទី និងកាតព្វកិច្ចរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ជូនដល់សហគមន៍កសិកម្មទាំងអស់ជាសមាជិក ទី២ ដើម្បីបង្ហាញពីកាតព្វកិច្ចរបស់សមាជីកចំពោះសម្ព័ន្ធសហគមន៍កម្ពុជា។
- លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមជាវាគ្មិនពិភាក្សាក្នុងកម្មវិធីសន្និសីទថ្នាក់តំបន់ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដែលរៀបចំនៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង។
2-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មៈ
មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាចុងក្រោយស្តីពី ការរៀបចំយន្តការ និងសម្ភារៈសម្រាប់ផ្សព្វផ្សាយដល់ក្រុមផលិតក្នុងការជួយគាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម របស់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា ដែលមានអ្នកចូលរួមសរុប ៦៩នាក់ ស្រី ០៧នាក់។
3-ការងារការិយាល័យផែនការ គណនេយ្យៈ
មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាចាប់ផ្តើមរៀបចំគម្រោងស្តីពីការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជានិងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
4-កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបងៈ
- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធកសិកម្មចំរុះ ដោយផ្តោតលើបច្ចេកទេសផលិតកម្មបន្លែ ចិញ្ចឹមមាន់ បច្ចេកទេសចិញ្ចឹមកង្កែប និងការចិញ្ចឹមបង្កង ជូនដល់កសិករចំនួន១៣គ្រួសារ និងមន្រ្តីអនុវត្តកម្មវិធីASPIRE ៧នាក់ មកពីស្រុកស្រុកបាណន់ ស្រុកបវេល ស្រុកកំរៀង ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកមោងឬស្សី ។ សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
- ក្រុមការងារកម្មវិធី ASPIRE បានធ្វើការសិក្សាពី ស្ថានភាពផលិតកម្មនៃបណ្តុំអាជីវកម្មបន្លែភូមិសំរោងស្នោរ ជាមួយវគ្គបណ្តុំបណ្តាលបញ្ចប់ GAP ដែលរៀបចំនៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ ក្នុងអំឡុងពេលនោះដែរ ក៏បានសាកសួរពីស្ថានភាពលើផលិតកម្មបន្លែដែលផលិតដោយក្រុម។ បច្ចុប្បន្ននេះ បណ្តុំអាជីវកម្មបានផលិតបន្លែ ដែលអាចផ្គត់ផ្គងទៅទីផ្សារ និងសិក្សាពីឈ្មួញកណ្តាលដែលតែងតែប្រមូលទិញបន្លែពីក្នុងភូមិ។ ជាផែនការបន្តក្រុមការងារកម្មវិធី ASPIRE និងមន្ត្រីនៃមន្ទីរកសិកម្ម សហការណ៍ជាមួយនឹងមន្ត្រីការិយាល័យស្រុកឯកភ្នំ និងអ្នកផ្សព្វផ្សាយឃុំ ដើម្បីរៀបចំផលិតកម្មតាមកិច្ចសន្យាលើបន្លែទូទៅ និងបន្លែសុវត្ថិភាពជាមួយនឹងឈ្មួញក្នុងស្រុក និងផ្សារមាសបៃតងនៅក្រោយភ្ជុំបិណ្ឌ។
5-ការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបងៈ
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទនិង កំលាំងសហគមន៍នេសាទព្រែកទាល់ សហព័ន្ធឃុំកោះជីវាំង ដែលមានកាណូតស្មាច់ចំនួន ៥គ្រឿង មនុស្សសរុបចំនួន ១៦នាក់ បានចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច ពីកោះដាច់(ឡូតិ៍២) ដល់ក្បាលក្របី(ឡូតិ៍១) ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណីៈ ១)របាំងសាច់អួនប្រវែង ១ ៦០០ម៉ែត្រ ២)បង្គោលចំនួន ៩០០ដើម ៣)ឡុកចាប់ត្រីចំនួន ១៥គ្រឿង ៤)លែងត្រីចំរុះចំនួន ៥០គីឡូក្រាម។
6-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មៈ
- លោកអនុប្រធានការិយាល័យ បានចុះមកស្រុកសំឡូត សហការជាមួយអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ចូលរួមសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីគណនេយ្យ សម្រាប់សហគមន៍កសិកម្ម។ ក្នុងនោះមាន តារាងតុល្យការ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រាក់ចំណាយ និងចំណូល ជូនដល់ក្រុមប្រឹក្សាភិបាល គណ:កម្មាធិការត្រួតពិនិត្យ និងគណនេយ្យករ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីផ្តល់ចំណេះដឹងដល់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងគណនេយ្យករ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់សហគមន៍ឲ្យកាន់តែប្រសើរឡើង។ សហគមន៍កសិកម្មអញ្ជើញចូលរួមមកពី ស្រុកមោងឬស្សី ស្រុករុក្ខគិរី ស្រុកឯកភ្នំ ស្រុកបវេល និងស្រុកដំឡូត។ វគ្គបណ្តុះបណ្តាល ធ្វើនៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង (រយៈ:ពេល២ថ្ងៃ) ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ សរុបសហគមន៍ចូលរួមចំនួន ២៥ នាក់ស្រី ១១ នាក់។
- លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងសហការី បានចូលរួមកម្មវិធីទិវាស្រែបង្ហាញប្រភេទស្រូវសែនក្រអូប០១ ដែលរួមបានសហការណ៌សម្របសម្រួលដោយ នាយកដ្ឋានកសិកម្ម និងកម្មវិធីខ្សែច្រវ៉ាក់តំម្លៃកសិកម្មកម្ពុជា អូស្រ្តាលី (CAVAC) នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងគោលបំណង ជំរុញពូជស្រូវនេះឱ្យបានទូលំទូលាយដែលផ្តល់ទិន្នផលបានខ្ពស់ មាន ក្លិបក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ ដែលបានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីចុងឆ្នាំ២០១៩។