មាតិកា
សកម្មភាពចុះពិនិត្យមើលវឌ្ឍនភាពការចិញ្ចឹមឃ្មុំរបស់កសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២០
333

ថ្ងៃអង្គារ ០៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារការិយាល័យរដ្ឋបាល បុគ្គលិក បានចុះពិនិត្យមើលវឌ្ឍនភាពការចិញ្ចឹមឃ្មុំរបស់កសិករដែលមានដូចខាងក្រោមៈ

             - បានចុះជួប លោក ចាន់ ប្រាក់ ជាកសិករចិញ្ចឹមឃ្មុំ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា  ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គាត់បានចាប់ផ្តើមចិញ្ចឹមឃ្មុំ មានរយៈពេល២ទៅ៣ឆ្នាំ ហើយដំបូងមានតែ៥ធុង (ធុងសម្រាប់ចិញ្ចឹមឃ្មុំ)  រហូតមកដល់ពេលនេះគាត់បានចិញ្ចឹមឃ្មុំចំនួន៣០ធុង។ ការប្រមូលទឹកឃ្មុំរបស់គាត់ក្នុងឆ្នាំនិមួយៗគឺចាប់ពីខែ៥ ដល់ខែ១២ ដោយប្រមូលផលបាន៦០០លីត្រ/១ឆ្នាំ តម្លៃពី ៦០ ០០០រៀល ទៅ៨០ ០០០រៀល/លីត្រ ចំណាយប្រចាំឆ្នាំអស់១ ២០០ ០០០រៀល/ឆ្នាំ។

            - បានចុះជួប លោក ឡាយ សេងលី ជាកសិករចិញ្ចឹមឃ្មុំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា  ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចាប់ផ្តើមចិញ្ចឹមឃ្មុំ មានរយៈពេល៣ឆ្នាំហើយ  មកដល់ពេលនេះគាត់បានចិញ្ចឹមឃ្មុំចំនួន៧៥ធុង។ ការប្រមូលទឹកឃ្មុំរបស់គាត់ក្នុងឆ្នាំនិមួយៗចាប់ពីខែ៧ ដល់ខែ១២ ប្រមូលផលបាន៧០០លីត្រទៅ៨០០លីត្រ/១ឆ្នាំ តម្លៃបោះដុំពី ៥០ ០០០រៀល លក់រាយ៧០ ០០០រៀល/លីត្រ ចំណាយប្រចាំឆ្នាំអស់ ២ ៥០០ ០០០រៀល/ឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter