សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ០២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរ
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំពិធីចុះកិច្ចសន្យាលើ "ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវក្រអូប SRP រវាងក្រុមហ៊ុន BRICo និងសហគមន៍ អភិវឌ្ឍកសិកម្មចំនួន៩នៅខេត្តបាត់ដំបងរួមមានៈ ១)សហគមន៍កសិកម្មអាងកំពីងពួយ ២)សហគមន៍កសិកម្ម កំពីងពួយបង្កើនផល ៣)សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមកសិករ ៤)សហគមន៍កសិកម្មប្រលាយមានជ័យ ៥)សហគមន៍កសិកម្មរការមានឬទ្ធិ ៦)សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ ៧)សហគមន៍កសិកម្មសម្រស់មុខរាហ៌ ៨)សហគមន៍កសិកម្មសាមគ្គីមានជ័យ និង៩)សហគមន៍កសិកម្មក្តីសង្ឃឹមកសិករខ្មែរ ដែលមានផ្ទៃដីផលិត ស្រូវក្រអូប SRP ៣ ០៣០ ហិកតា និងបរិមាណផលស្រូវដែលត្រូវចុះកិច្ចសន្យាពេលនេះមាន ៨ ០៨៨តោន។ ក្នុងគោលបំណងដើម្បីឲ្យសហគន៍កសិកម្មទាំង៩ ដែលជាអ្នកផ្គត់ផ្គង់ស្រូវ SRP និងក្រុមហ៊ុន BRICOR ដែលជាអ្នកទទួលទិញបានជួបជុំគ្នា និងចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការចូលរួមធ្វើជាសាក្សី ពីសំណាក់ប័នគាំទ្រ រួមមាន នាយកដ្នានកសិ-ឱស្សាហកម្មមន្ទីរកសិកកម្ម-ប្រមាញ់និងនេសាទ ខេត្តបាត់ដំបង អង្គការ CIRD និង អជ្ញាធរមូលដ្ឋាននៃឃុំគោលដៅផលិត។ ក្រុមហ៊ុន BRICo ទទួលទិញស្រូវក្រអូបSRP នេះត្រូវមានភាពសុទ្ធ ៩២-៩៥% នឹងក្រុមហ៊ុនជួយសម្របសម្រួលលើសោហ៊ុយដឹកជញ្ជូនពីទីតាំងប្រមូលផលស្រូវដែលមានការលំបាកក្នុងការដឹកមកកាន់រោងម៉ាស៊ីន រីឯតម្លៃទិញគឺទៅតាមតម្លៃទីផ្សារសេរីជាក់ស្តែង ដោយបូកបន្ថែមក្នុងមួយតោនស្រូវ ១១ដុល្លារ ពីលើតម្លៃទីផ្សារទូទៅ។
2-ការងារការិយាល័យផែនការ គណនេយ្យ
ការិយាល័យផែនការ គណនេយ្យ បានចុះស្ទង់ទិន្នផលស្រូវដើមរដូវវស្សានៅស្រុកថ្មគោល សំណាកទាប៩០០ក្រាម សំណាកកណ្តាល ១ ៤០០ក្រាម និងសំណាកល្អ១ ៧០០ក្រាម ។
3-ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
លោក ផុន មិថុនា នាយរងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំកំលាំងសហគមន៍នេសាទព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន ០២គ្រឿង មនុស្សសរុបចំនួន ០៥នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជាលទ្ធផល នៅចំនុចដែនសហគមន៍នេសាទព្រែកទាល់ អតីតឡូតិ៍នេសាទលេខ៣ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ជាលទ្ធផលបានចំនួន ០១ករណីរួមមានៈ ១)របាំងសាច់អួនប្រវែង ៨០០ម៉ែត្រ ២)ឡុកចាប់ត្រី ចំនួន ០៥គ្រឿង ៣)បង្គោលចំនួន ៧០០ដើម និង៤)ត្រីចំរុះ ១៥គីឡូក្រាម (ព្រលែងចូលបឹងធម្មជាតិ)។
4-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
ក្រុមការងារដឹកនាំលោក កត ប៉ូរាន ប្រធានមន្ទីរបរិស្ថាន និងលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥១សជណ ចុះថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ២០១៥របស់សាលាខេត្តបាត់ដំបង ស្តីពីការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ស្ថិតនៅចំណុចចាប់ពីចុងស្ពានដែកបាឡេរហូតដល់ច្រកទ្វារតំបន់ព្រំដែន៤០០ ភូមិសាស្រ្តភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងបន្តចុះពិនិត្យទីតាំងជាក់ស្តែងនូវសំណង់អត់ច្បាប់តាមដងផ្លូវនៃច្រកខាងលើ ដោយមានការចូលរួមពីលោកអភិបាលស្រុក ឃុំ ភូមិ មន្រ្តីបរិស្ថាន, ខ័ណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល។