មាតិកា
សកម្មភាពរៀបចំពិធីចុះកិច្ចសន្យាលើ "ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវក្រអូប SRP រវាងក្រុមហ៊ុន BRICo និងសហគមន៍ អភិវឌ្ឍកសិកម្មចំនួន៩នៅខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
319

នៅថ្ងៃសុក្រ ០២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំពិធីចុះកិច្ចសន្យាលើ "ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវក្រអូប SRP រវាងក្រុមហ៊ុន BRICo និងសហគមន៍ អភិវឌ្ឍកសិកម្មចំនួន៩នៅខេត្តបាត់ដំបងរួមមានៈ ១)សហគមន៍កសិកម្មអាងកំពីងពួយ ២)សហគមន៍កសិកម្ម  កំពីងពួយបង្កើនផល ៣)សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមកសិករ ៤)សហគមន៍កសិកម្មប្រលាយមានជ័យ ៥)សហគមន៍កសិកម្មរការមានឬទ្ធិ ៦)សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ ៧)សហគមន៍កសិកម្មសម្រស់មុខរាហ៌ ៨)សហគមន៍កសិកម្មសាមគ្គីមានជ័យ និង៩)សហគមន៍កសិកម្មក្តីសង្ឃឹមកសិករខ្មែរ ដែលមានផ្ទៃដីផលិតស្រូវក្រអូប SRP ៣ ០៣០  ហិកតា  និងបរិមាណផលស្រូវដែលត្រូវចុះកិច្ចសន្យាពេលនេះមាន ៨ ០៨៨តោន។ ក្នុងគោលបំណងដើម្បីឲ្យសហគន៍កសិកម្មទាំង៩ ដែលជាអ្នកផ្គត់ផ្គង់ស្រូវ SRP និងក្រុមហ៊ុន BRICOR ដែលជាអ្នកទទួលទិញបានជួបជុំគ្នា និងចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការចូលរួមធ្វើជាសាក្សី ពីសំណាក់ប័នគាំទ្រ រួមមាន នាយកដ្នានកសិ-ឱស្សាហកម្មមន្ទីរកសិកកម្ម-ប្រមាញ់និងនេសាទ ខេត្តបាត់ដំបង អង្គការ CIRD និង អជ្ញាធរមូលដ្ឋាននៃឃុំគោលដៅផលិត។  ក្រុមហ៊ុន  BRICo ទទួលទិញស្រូវក្រអូបSRP នេះត្រូវមានភាពសុទ្ធ ៩២-៩៥% នឹងក្រុមហ៊ុនជួយសម្របសម្រួលលើសោហ៊ុយដឹកជញ្ជូនពីទីតាំងប្រមូលផលស្រូវដែលមានការលំបាកក្នុងការដឹកមកកាន់រោងម៉ាស៊ីន រីឯតម្លៃទិញគឺទៅតាមតម្លៃទីផ្សារសេរីជាក់ស្តែង ដោយបូកបន្ថែមក្នុងមួយតោនស្រូវ ១១ដុល្លារ ពីលើតម្លៃទីផ្សារទូទៅ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter