សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
លោក អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអនុវត្តកម្មវិធីASPIRE ជួបប្រជុំជាមួយក្រុមហ៊ុនម៉ែងហ្គូធំ មានលោក ស្តូន ជាតំណាងក្រុមហ៊ុន។ គោលបំណង បង្ហាញពីវឌ្ឍនភាព នៃអនុវត្តផែនការសម្រេចបានដូចជា៖
- បានចុះផ្សព្វផ្សាយបង្កើតបណ្តុំអាជីវកម្មស្វាយ១០បណ្តុំ ចំនួន៥០០គ្រួសារ ក្នុងស្រុកសំឡូត ។
- បានរៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគគីចំនួន៣លើក ។
- រៀបចំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីការបញ្ជាស្វាយខុសរដូវ របស់កសិករនៅស្រុកកំរៀង និងកសិករនៅស្រុកភ្នំព្រឹក ដែលកសិករទំាងពីរគ្រួសារនេះបានទទួលសេវាបច្ចេកទេសបញ្ជាស្វាយខុសរដូវពីក្រុមហ៊ុន ម៉ែងហ្គូធំ និងបានធ្វើបទបង្ហាញពីអនុស្សារណៈយោគយល់គ្នា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងក្រុមហ៊ុនម៉ែងហ្គូធំ លើគំរោងការបង្កើត និងចងក្រងក្រុមបណ្តុំអាជីវកម្មស្វាយឆ្ពោះទៅកាន់ទីផ្សារ ហើយក្រុមហ៊ុន និងមន្ទីរ និងរៀបចំផែនការរួមគ្នា ធ្វើការរួមគ្នាបន្តទៀត។
2-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
- លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានអនុកម្មវិធីASPIRE ខេត្តបាត់ដំបងបានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងកសិករបណ្តុំអាជីវកម្មស្វាយនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ចំនួន១០នាក់ នៅស្រុកសំឡូត ទៅទស្សនកិច្ចសិក្សាផលិតកម្មដំណាំស្វាយនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលរៀបចំបញ្ជាស្វាយខុសរដូវ ដោយក្រុមហ៊ុនម៉ែងហ្គូធំ ព្រមទំាងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណេះដឹង ជំនាញដល់កសិករក្នុងតំបន់នូវបទពិសធន៍ពីគ្នាទៅវិញទៅមកដើម្បីស្វែងយល់និងកែលំអពីបញ្ហាបច្ចេកទេសបញ្ជាស្វាយខុសរដូវ និងអភិវឌ្ឍន៍កសិកម្មក្នុងគ្រួសារ។
- លោកអនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអនុវត្តកម្មវិធី ASPIRE ថ្នាក់ខេត្ត ប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ដើម្បីពិនិត្យមើលវឌ្ឃនភាពនៃកម្មវិធីASPIRE ពិនិត្យមើលកត្តារំាងស្ទះ និងរៀបចំផែនការបន្តក្នុងការជំរុញការអនុវត្តន៍។ លោកអនុប្រធានបានជម្រាបជូនក្រុមការងារពីតូរនាទីភារៈកិច្ចរបស់ក្រុមការងារនីមួយៗ ដែលជាការងារផ្សេងៗគ្នា តែយើងធ្វើការរួមគ្នាដើម្បីសម្រេចគោលបំណងរួមគ្នា ធ្វើយ៉ាងណាឲ្យកម្មវិធីASPIRE ខេត្តបាត់ដំបងទទួលបានជោគជ័យ ដែលអាចឲ្យកសិករកើនឡើងប្រាក់ ចំណូលពីផលិតផលកសិកម្មជាមធ្យមកើនទ្បើង ២០% / គ្រួសារ (USD) និងតម្លៃទ្រព្យសម្បត្តិជាមធ្យមកើនទ្បើង ២៥% / គ្រួសារ ( USD)។ ប្រសិនបើក្រុមការងារយើងចុះទៅទីវាលកសិករយើងជួបបញ្ហានានា សូមយកបញ្ហាទំាងអស់នោះមកដោះស្រាយរួមគ្នានៅលើតុ ។ មួយវិញទៀតលោកចង់ឲ្យក្រុមការងារជំរុញឲ្យមន្រ្តីអនុវត្តថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ គ្រប់វគ្គបណ្តុះបណ្តាលត្រូវបញ្ចូលប្រធានបទអាទិភាពដូចជាៈ១) ការធ្វើជីកំប៉ុស្តិ៍គោក រយៈពេលខ្លី ២) ជីទឹកម្នាស់ ៣) ថ្នាំបណ្តេញធម្មជាតិ ៤) និងថ្នាំពុលធម្មជាតិដល់កសិករ ។
- មន្រ្តីអនុវត្តកម្មវិធី ASPIREស្រុកបវេល បានចុះពិនិត្យមើលវឌ្ឍនភាពកសិករ ជា ស្រីអូន នៃបណ្តុំអាជីវកម្មមាន់ នៃកម្មវិធីASPIRE ស្ថិតនៅភូមិទំនប់តាកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ គាត់មានមេមាន់ពងចំនួន១១០ក្បាល មាន់ជំទង់ចំនួន៣០០ក្បាល និងមានទូរភ្ញាស់កូនមាន់ចំនួន៤ ដែលអាចមានសមត្ថភាពភ្ញាស់កូនមាន់៦០០គ្រាប់។ ប្រាក់ចំណូលរបស់គាត់បានមកពីការលក់កូនមាន់ ប្រចាំ២៥០កូនមាន់ ដោយមួយក្បាល គាត់លក់តម្លៃ ៦ ០០០រៀល ស្មើនឹង១ ៥០០ ០០០ រៀល និងលក់មាន់សាច់ ចំនួន ៣៣០ ០០០រៀល ក្នុង១ខែៗ សរុបប្រាក់ចំណូលប្រចាំខែ ១ ៨៣០ ០០០០រៀល ជារៀងរាល់ខែ។
3-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ
-ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានបើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
- លោកនាយរងផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមប្រជុំនៅសាលាស្រុករតនមណ្ឌលស្តីពីការកំណត់ទីតាំងដាំឈើដឹកនាំអង្គប្រជុំដោយលោក ឡេង ចាន់ថន អភិបាលរងស្រុក ។
- សង្កាត់រដ្ឋបាលព្រៃឈើបាណន់ និងបាត់ដំបង បានចុះពិនិត្យទីតាំងសម្រាប់គណៈអធិបតីដាំបុណ្យរុក្ខទិវា នៅសាលាចែមានជយ័។
- ការងារក្រុមទី១នៃដែនជម្រកសត្វព្រៃភ្នំសំកុស~បាត់ដំបង បន្តធ្វើការអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិសាស្រ្តភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
4-ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
មន្រ្តីការិយាល័យ បានសហការជាមួយគម្រោង IRRI-EPIC បានចុះដឹកនាំកសិករចុះទស្សនកិច្ចស្រែបង្ហាញ ទៅលើវិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ ក្នុងនោះផងក៍បានធ្វើការពិភាក្សា នឹងណែនាំដល់កសិករអំពីបច្ចេកទេសក្នុងការគ្រប់គ្រងស្មៅ ជម្ងឺ និងសត្វល្អិត ដល់កសិករ ដើម្បីធ្វើយ៉ាងណាក្នុងការកាត់បន្ថយនូវការប្រើប្រាស់ថ្នាំពុលគីមី ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាលទ្ធផលកសិករមានការចាប់អារម្មណ៍ចំពោះស្រែបង្ហាញ ដោយស្រូវមានការដុះលូតលាស់ល្អ មិនមានជម្ងឺ និងសត្វល្អិតបំផ្លាញ។ កសិករចូលរួមសរុបចំនួន១៨នាក់ ស្រី៦នាក់។