មាតិកា
មន្រ្តីការិយាល័យការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយគម្រោង IRRI-EPIC បានចុះដឹកនាំកសិករចុះទស្សនកិច្ចស្រែបង្ហាញ ទៅលើវិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ នៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
311

នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដែលបានសហការជាមួយគម្រោង IRRI-EPIC បានចុះដឹកនាំកសិករចុះទស្សនកិច្ចស្រែបង្ហាញ ទៅលើវិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ ក្នុងនោះផងក៍បានធ្វើការពិភាក្សា នឹងណែនាំដល់កសិករអំពីបច្ចេកទេសក្នុងការគ្រប់គ្រងស្មៅ ជម្ងឺ និងសត្វល្អិត ដល់កសិករ ដើម្បីធ្វើយ៉ាងណាក្នុងការកាត់បន្ថយនូវការប្រើប្រាស់ថ្នាំពុលគីមី ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាលទ្ធផលកសិករមានការចាប់អារម្មណ៍ចំពោះស្រែបង្ហាញ ដោយស្រូវមានការដុះលូតលាស់ល្អ មិនមានជម្ងឺ និងសត្វល្អិតបំផ្លាញ។ កសិករចូលរួមសរុបចំនួន១៨នាក់ ស្រី៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter