មាតិកា
លោក អុិន សុវណ្ណមុន្នី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងកសិករបណ្តុំអាជីវកម្មស្វាយ ទៅទស្សនកិច្ចសិក្សាផលិតកម្មដំណាំស្វាយនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
544

នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានអនុកម្មវិធីASPIRE ខេត្តបាត់ដំបងបានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងកសិករបណ្តុំអាជីវកម្មស្វាយនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ចំនួន១០នាក់ នៅស្រុកសំឡូត ទៅទស្សនកិច្ចសិក្សាផលិតកម្មដំណាំស្វាយនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលរៀបចំបញ្ជាស្វាយខុសរដូវ ដោយក្រុមហ៊ុនម៉ែងហ្គូធំ ព្រមទំាងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណេះដឹង ជំនាញដល់កសិករក្នុងតំបន់នូវបទពិសធន៍ពីគ្នាទៅវិញទៅមក និងដើម្បីស្វែងយល់និងកែលំអពីបញ្ហាបច្ចេកទេសបញ្ជាស្វាយខុសរដូវ និង អភិវឌ្ឍន៍កសិកម្មក្នុងគ្រួសារ។ ក្នុងនោះ បានទៅមើលចម្ការស្វាយរបស់កសិករដូចជាៈ

            - លោក ទុន ធី អ្នកស្រី ជ័យ ង៉ែត រស់នៅភូមិផ្លូវប្រាំ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់មានចំនួន២៣០០ដើម អាយុស្វាយចំនួន៧ឆ្នាំ និងបានប្រគល់ស្វាយចំនួន១០០០ដើមទៅឲ្យក្រុមហ៊ុនម៉ែងហ្គូធំ ជាអ្នកផ្តល់បច្ចេកទេសបញ្ជាស្វាយខុសរដូវ និង ១ ៣០០ដើមទៀត គាត់ធ្វើការបញ្ជាដោយខ្លួនឯង។

            - លោក ងិន សំណាង រស់នៅភូមិផ្លូវ៥ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គាត់មានស្វាយចំនួន១ ០០០ដើម អាយុស្វាយ៦ឆ្នាំ និងបានប្រគល់ស្វាយចំនួន ១ ០០០ដើម ទៅឲ្យក្រុមហ៊ុនម៉ែងហ្គូធំ ជាអ្នកផ្តល់បច្ចេកទេសបញ្ជាស្វាយខុសរដូវ។

ជាលទ្ធផលឃើញថា ស្វាយមានការចេញផ្លាស្វាយច្រើននិងស្រុះគ្នា និងកាត់បន្ថយថ្លៃដើមផលិតច្រើនជាងលើកមុនដែលធ្វើឲ្យក្រុមកសិករបណ្តុំស្វាយនៅស្រុកសំឡូតមានការចាប់អារម្មណ៍ខ្លាំង និងសំណូមពរឲ្យក្រុមហ៊ុនម៉ែងហ្គួធំ រៀបចំផែនការបណ្តុះបណ្តាលដល់ពួកគាត់ ដូចដែលបានចុះអនុស្សារណៈយោគយល់គ្នារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងនៃកម្មវិធីASPIRE និងក្រុមហ៊ុនម៉ែងហ្គួធំ។

ចំនួនអ្នកចូលទស្សនា
Flag Counter