មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ កញ្ញា ២០២០
346

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរ

            - លោក អនុប្រធានមន្ទីរ លោកអនុប្រធានការិ.ផលិតកម្ម និងបសុព្យាបាល លោកអនុប្រធានការិ.ផែនការ គណនេយ្យ ប្រធានការិ.នីតិកម្មកសិកម្ម អនុប្រធានការិ.ក្សេត្រសាស្រ្ត បានជួបពិភាក្សាជាមួយលោក ប្រាង ហង្ស សេរីរិទ្ធ ប្រធាននាយកដ្ឋានសហប្រតិបត្តិការភស្តុភាកម្ម រួមទាំងសហការី ដើម្បីសាកសួរព័ត៌មាន និងស្នើសុំទិន្នន័យពាក់ព័ន្ធ និងវិស័យភស្តុភាកម្មនៅខេត្តទាំងមូល។ ក្នុងនោះដែលលោកអនុប្រធាន ក៏បានសំណូមពរឱ្យមាន ការសាងសង់ផ្លូវអោយបានច្រើន ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យបានទាន់ពេលវេលា។ ជំនួបពិភាក្សានេះ រៀបចំនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

            - លោក ឈឹម វជិរា ប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី បានចូលរួមកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្រ្តស្រុកសំឡូត នៅសាលាខេត្តបាត់ដំបង។

            - លោកអនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី របៀបនៃការប្រើប្រាស់កម្មវិធីពត៍មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅសាលាខេត្តបាត់ដំបង។

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            -លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង រួមជាមួយសមាជិកគណៈកម្មការសហគមន៍ព្រៃឈើបានចុះពិនិត្យកូនឬស្សី ដែលបានដាំរួចចំនួន២០០ដើម នៅសហគមន៍ព្រៃឈើបឹងជ្រៃក្រឹម និងបានចុះសាកសួរ យកព័ត៌មានការចិញ្ចឹមឃ្មុំ នៅភូមិកំប្រង់ឃុំតាត្រីស្រុកកំរៀង ដើម្បីមានមូលដ្ឋានក្នុងការត្រៀមបង្កើតបណ្ដុំការចិញ្ចឹមឃ្មុំនៅនៅឃុំតាត្រីនៅឆ្នាំ ២០២១ ខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter