មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ សីហា ២០២០
373

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្ងៃចន្ទ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ 

1-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

            ក្រុមការងារអនុវត្តកម្មវិធី ASPIRE ស្រុកបវេល និងស្រុកថ្មគោល បានចុះពិនិត្យមើលវឌ្ឍនភាពការដំាបន្លែ និងប្រមូលផលបន្លែរបស់កសិករនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ដូចជាៈ

            - ស្រុកថ្មគោលៈ ការប្រមូលផលបន្លែរួមមានស្ពៃក្រញ៉ាញ់ និងខាត់ណាដើម ក្នុងផ្ទះសំណាញ់ និងកសិករប្រមូលផលត្រឡាចក្រៅផ្ទះសំណាញ់ និងផ្តល់បច្ចេកទេសបន្ថែមលើផលិតកម្មបន្លែ នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

            - ស្រុកបវេលៈ ការដំាបន្លែស្ពៃថៃស៊ីមនៅក្នុងផ្ទះសំណាញ់ និងផ្តល់បច្ចេកទេសបន្ថែមលើផលិតកម្មបន្លែត្រសក់ និងខ្ញីក្រៅផ្ទះសំណាញ់ នៅភូមិអន្លង់រំាង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - ផ្នែក/សង្កាត់ រដ្ឋបាលព្រៃឈើបាត់ដំបង និងសង្កាត់រដ្ឋបាលព្រៃឈើថ្មគោល  បានក្រីមែកឈើ នៅចំណុចសាកលវិទ្យាល័យបាត់ដំបងស្ថិតក្រុងបាត់ដំបង។

            - ក្រុមទី១ ដែនជម្រកសត្វព្រៃភ្នំសំកុសបាត់ដំបង បន្តធ្វើការអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី  នៅភូមិសាស្រ្តភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

            - តាមសេចក្តីរាយការណ៍ពីលោក រស់ សំណាង ប្រធានសហគមន៍ព្រៃឈើដង្គត់ សង្កាត់រដ្ឋបាលព្រៃឈើ សំឡូត សហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តៅ និងគគសដង្គត់ បានចុះពិនិត្យជាក់ស្តែងការកាប់ទន្ទ្រានដីព្រៃសហគមន៍ព្រៃឈើដង្គត់ទំហំប្រមាណ ៣ហិកតា ក្នុងអំឡុងថ្ងៃឈប់សំរាកសងថ្ងៃចូលឆ្នាំខ្មែរ(17-24/08/20) ជនល្មើសឈ្មោះ អាំង វណ្ណេត ភេទ ប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្ន សង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល កំពុងចាត់វិធានការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។ នៅសហគមន៍ព្រៃឈើខាងលើនេះ ក្រុមការងារបានបន្តចុះល្បាត បានធ្វើការរឹបអូសរណារយន្ត ចំនួន ១គ្រឿង (ជនល្មើសបានរត់គេចខ្លួន) វត្ថុតាងនៃបទល្មើសយកមកថែរក្សាទុកនៅស្នាក់ការ  សរព រតន មណ្ឌល។

            - សង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ  បានស្រោចទឹក និងថែទាំកូនឈើដែលបានដាំក្នុងពិធីប្រារព្ធរុក្ខទិវាថ្នាក់ខេត្តកន្លងមក។

3-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

            - លោកអនុប្រធានការិយាល័យ បានចូលរួមផ្សព្វផ្សាយច្បាប់សហគមន៍កសិកម្មប្រទ្បាយមានជ័យ ពង្រឹងសហគមន៍ និងត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនត្យនៅសាលារៀនមតេយ្យសិក្សាប្រទ្បាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ។

4-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីកិច្ចប្រជុំប្រចាំខែថ្នាក់ខេត្ត ពិនិត្យលទ្ធផលសម្រេចបាន/បញ្ហាប្រឈសំខាន់ៗប្រចាំ សីហា និង លើកផែនការប្រចាំខែ កញ្ញា  ឆ្នាំ ២០២០ ក្នុងគោលបំណង កិច្ចប្រជុំដើម្បីពន្លឿនលើការរៀបចំផែនការអាជីវកម្មរបស់កសិករបង្ហាញ និង អនុវត្តផែនការដាំដុះរបស់កសិករបណ្តុំ និងពិភាក្សាអំពីសក្តានុពលផលិតកម្មកសិកម្មសម្រាប់ដំណើរការរៀបចំផែនការប្រើប្រាស់ថវិកាឆ្នាំ២០២១ ។

ចំនួនអ្នកចូលទស្សនា
Flag Counter