មាតិកា
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) នៅស្រុកថ្មគោល និងបវេល បានចុះពិនិត្យមើលវឌ្ឍនភាពការដំាបន្លែ និងប្រមូលផលបន្លែរបស់កសិករនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់
ចេញ​ផ្សាយ ៣១ សីហា ២០២០
606

ថ្ងៃចន្ទ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) ស្រុកបវេល និងស្រុកថ្មគោល បានចុះពិនិត្យមើលវឌ្ឍនភាពការដំាបន្លែ និងប្រមូលផលបន្លែរបស់កសិករនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ដូចជាៈ

            - ស្រុកថ្មគោលៈ ការប្រមូលផលបន្លែរួមមានស្ពៃក្រញ៉ាញ់ និងខាត់ណាដើម ក្នុងផ្ទះសំណាញ់ និងកសិករប្រមូលផលត្រឡាចក្រៅផ្ទះសំណាញ់ និងផ្តល់បច្ចេកទេសបន្ថែមលើផលិតកម្មបន្លែ នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

            - ស្រុកបវេលៈ ការដំាបន្លែស្ពៃថៃស៊ីមនៅក្នុងផ្ទះសំណាញ់ និងផ្តល់បច្ចេកទេសបន្ថែមលើផលិតកម្មបន្លែត្រសក់ និងខ្ញីក្រៅផ្ទះសំណាញ់ នៅភូមិអន្លង់រំាង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter