មាតិកា
លោកស្រី សៀ គឹមណៃ បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៨ សីហា ២០២០
252

នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារមន្ទីរកសិកម្មខេត្ត បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ឈ្មោះ សឺត សុគុណ រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាផ្កាលឿន និងខាត់ណាដើមក្នុងផ្ទះសំណាញ់ទំហំ ១៣x៤០ និងក្រៅផ្ទះសំណាញ់ ដែលសរុបផ្ទៃដី ៣២០០ម៉ែត្រការេ ស្មើនឹង ៦០០០គុម្ភ ដោយមានខ្លះទើបដាំបន្ត ខ្លះក៏ប្រមូលផលហើយ ជាក់ស្តែងដូចជាខាត់ណាផ្កាលឿន បានប្រមូលហើយជិតអស់ហើយ ដែលប្រមូលបានចំនួនចន្លោះពី ៦០០ ទៅ៧០០គីឡូក្រាម ក្នុងតំលៃកុងត្រា  ៤ ០០០ ទៅ ៤ ៥០០រៀល/គីឡូក្រាម ទៅអោយផ្សារមាសបៃតង និងលក់ក្នុងភូមិ ៥ ៥០០រៀល។ មន្ទីរកសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុក និងអ្នកផ្សព្វផ្សាយឃុំ នឹងចុះពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ

ចំនួនអ្នកចូលទស្សនា
Flag Counter