មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០២០
300

សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

1-ការងារការិយាល័យផ្សព្វផ្សាយកសិកម្ម

            លោកស្រីប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារមន្ទីរកសិកម្មខេត្ត បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ឈ្មោះ សឺត សុគុណ រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាផ្កាលឿន និងខាត់ណាដើមក្នុងផ្ទះសំណាញ់ទំហំ ១៣x៤០ និងក្រៅផ្ទះសំណាញ់ ដែលសរុបផ្ទៃដី ៣២០០ម៉ែត្រការេ ស្មើនឹង ៦០០០គុម្ភ ដោយមានខ្លះទើបដាំបន្ត ខ្លះក៏ប្រមូលផលហើយ ជាក់ស្តែងដូចជាខាត់ណាផ្កាលឿន បានប្រមូលហើយជិតអស់ហើយ ដែលប្រមូលបានចំនួនចន្លោះពី ៦០០ ទៅ៧០០គីឡូក្រាម ក្នុងតំលៃកុងត្រា  ៤ ០០០ ទៅ ៤ ៥០០រៀល/គីឡូក្រាម ទៅអោយផ្សារមាសបៃតង និងលក់ក្នុងភូមិ ៥ ៥០០រៀល។ មន្ទីរកសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុក និងអ្នកផ្សព្វផ្សាយឃុំ នឹងចុះពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ។

2-ការងារខណ្ឌរដ្ឋបាលជលផលៈ

            - ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកគាស់ក្រឡ  ធ្វើពិធីដាំកូនឈើ (រុក្ខទិវា) និងចែកកូនឈើជូនដល់អង្គភាព, ការិយាល័យចំណុះ និងប្រជាពលរដ្ឋ នៅចំណុចបឹងស្តារថ្មី ស្ថិតភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

            - ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានបើកវគ្គផ្សព្វផ្សាយស្តីពី បទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើភូមិតាសាញត្បូង ឃុំ     តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ អ្នកចូលរួម ៣៤នាក់។

            - មន្រ្តីផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសំឡូត និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល ចូលរួមជាមួយក្រុមទី១ បន្តសកម្មភាពបំពេញសាលាកប័ត្រព័ត៌មាន អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិអូរតាទៀក ភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

            - សង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានចុះសិក្សាពិនិត្យទីតាំងសុំដាំកូនឈើចំនួន៥សាលារៀន ដែលក្រុមការងាររដ្ឋាភិបាលប្រចាំស្រុកបាណន់បានស្នើសុំកូនឈើ។

3-ការងារការិយាល័យផលិតកម្ម និងបសុព្យាបាលៈ

            - លោកស្រីអនុប្រធានការិយាលយ័ ដឹកនាំប្រជុំប្រចាំខែ ឡជីវឧស្មន័ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

            - មន្ត្រីការិយាល័យ សហការណ៍ជាមួយមន្ត្រីរបស់វិទ្យាស្ថានស្រាវជ្រាវ ចុះបូមឈាម ជ្រូក និងគោនៅសត្តឃាតដ្ឋាន ក្រុងបាត់ដំបង។

            - ប្រធានផ្នែកបសុព្យាបាលស្រុកសង្កែ ស្រុកថ្មគោល និងស្រុកភ្នំព្រឹក បានចុះចាក់វ៉ាក់សាំងការពារជម្ងឺគោក្របី ជូនកសិករម្ចាស់សត្វ ដោយសហការណ៍ជាមួយ អាជ្ញាធម៌ និងភ្នាក់ងារសុខភាពសត្វភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter