មាតិកា
សកម្មភាពការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ចេញ​ផ្សាយ ២៨ សីហា ២០២០
351

នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក យ៉ាត យឿយ និងលេង ស៊ុនលាង មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការចុះពិនិត្យ PHដី ជាមួយ លោក ជា វង្សណារិទ្ធ អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង ព្រមទាំងជំនាញការសំណង់ផ្លូវថ្នល់ ខែ្មរ និងជប៉ុន ដែលកំពុងស្ថាបនាផ្លូវហាយវេ។ គោលបំណងនៃការចុះត្រួតពិនិត្យគឺដើម្បីផ្ទៀងផ្ទាត់ PHដី សម្រាប់ដាំកូនឈើនៅតាមបណ្តោយផ្លូវ និងទ្រូងផ្លូវហាយវេនៅទីតាំង ភូមិខ្សាច់ពោយ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជាលទ្ធផលឃើញថា ដីសំណាកចំនួន  ០៣កន្លែង ដីដែលយកមកដាំលើទ្រូវផ្លូវ មានលាយផេះអង្គាម និងកំប៉ុស្តិ៍ឃើញថាកម្រិត PH ទាប (៥.២) តែដីនៅតាមបណ្តោយផ្លូវមាន PH ពី ៦.៥ ទៅ ៦.៧ ដែលត្រូវតាមការសិក្សារបស់ គម្រោងមុនពេល ចាប់ផ្តើមសាងសង់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter