មាតិកា
លោក សៀ គឹមណៃ បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៧ សីហា ២០២០
304

នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ការងារការិយាល័យផ្សព្វផ្សាយកសិកម្ម      ដឹកនាំដោយលោកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារមន្ទីរកសិកម្មខេត្តបានចុះត្រួតពិនិត្យដូចខាងក្រោមៈ

            -បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដំាំដំណាំនៅក្នុងផ្ទះសំណាញ់ ឈ្មោះ ណែម ពក រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាក្នុងផ្ទះសំណាញ់ទំហំ ៥x៩ ដែលគាត់បានប្រមូលផលលក់ចំនួន ៨០គីឡូក្រាម និងបានទៅអោយផ្សារកសិកម្មសុវត្ថិភាពភូមិ ក្នុងតំលៃ៤០០០រៀល/ ១គីឡូក្រាម។ ហើយមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក ដើម្បីចុះពង្រឹកសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ។

            - បានចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករដាំដំណាំនៅក្នុងផ្ទះសំណាញ់ ឈ្មោះ ឌិន ចន្ទី រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាកសិករបានដាំដំណាំខាត់ណាផ្កាលឿនក្នុងផ្ទះសំណាញ់ទំហំ ១០x៣៦ និងក្រៅផ្ទះសំណាញ់ ដែលសរុបផ្ទៃដី ១៦០០ម៉ែត្រការេ ស្មើនឹង ៦០០០គុម្ភ ដាំដំណាំជាង ១ខែហើយនឹងត្រៀមប្រមូលផលលក់ចំនួនប្រមាណពី ៤ ទៅ ៥តោន ក្នុងតំលៃកុងត្រា ១គីឡូ ៤០០០ ទៅ ៤៥០០រៀល ទៅអោយផ្សារមាសបៃតង។

ចំនួនអ្នកចូលទស្សនា
Flag Counter