មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៦ សីហា ២០២០
491

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

1-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

          -ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានបើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការនិងសមាជិកសហគមន៍ព្រៃឈើភ្នំជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ អ្នកចូលរួម ៣០នាក់។

            -ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចូលរួមជាមួយក្រុមទី១ បន្តសកម្មភាពបំពេញសាលាកប័ត្រព៍ត៌មាន អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ 

            -ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានប្រគេនកូនឈើចំនួន ៣០០ដើម (គ្រញូង, ធ្នង់, ច្រេស, បេង, គីនីន, ប្រាំដំឡឹង និងក្ងោក) ដល់វត្តអង្គ្រង  ស្ថិតនៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

            -សង្កាត់រដ្ឋបាលព្រៃឈើព្រៃស្វាយ បានចូលរួមជាមួយលោកមេឃុំបាសាក់ លោកមេភូមិបោះដូង ប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ចុះទៅចំណុចភ្នំពាក់ត្រយោងខាងកើត ស្ថិតក្នុងភូមិបោះដូង ឃុំបាសាក់ ស្រុករុក្ខគិរី និងចុះពិនិត្យការកាប់រានដីព្រៃជើងភ្នំពាក់ត្រយោង។ ជាលទ្ធផលពិនិត្យឃើញមានការកាប់រានដីព្រៃ ជើងភ្នំពាក់ត្រយោងខាងកើត ប្រហែល២ហិកតា ដែលមានដាំកូនស្វាយហើយ ប៉ុន្តែពុំមានឃើញមានជនណាម្នាក់អះអាង ឬទទួលខុសត្រូវ ជាដីរបស់ខ្លួនឡើយ។ក្រុមការងារនិងបន្តស្វែងរកម្ចាស់ដ។ម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់។

            -សង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ បានផ្តល់កូនឈើដល់ នាយរងស្នាក់ការខេត្តបាត់ដំបង ទទួលទិសស្រុកគាស់ក្រឡ ចំនួន ៤០ដើម ក្នុងនោះមាន (កូនច្រេស ១០ដើម, កូនបេង ១០ដើម, កូនក្រញូង ២០ដើម  ដើម្បីដាំអមផ្លូវចូលស្នាក់ការ ភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។

2-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

            មន្រ្តីការិយាល័យ បានសហការជាមួយនឹងគម្រោង IRRI-EPIC  ដឹកនាំកសិករចុះទស្សនៈកិច្ចស្រែបង្ហាញទៅលើវិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃនៅលើដំណាំស្រូវ ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង។ ក្នុងពេលនោះ ក៍បានណែនាំកសិករអំពីបច្ចេកទេសគ្រប់គ្រងកត្តាចង្រៃផ្សេងៗដែលបានអនុវត្តនៅក្នុងស្រែបង្ហាញ ដូចជាការប្រៀបធៀបរវាងស្រែបង្ហាញ និងស្រែទម្លាប់របស់កសិករ។ ជាលទ្ធផលកសិករមានការចាប់អារម្មណ៍ចំពោះបច្ចេកទេសដែលបានអនុវត្ត។

            -លោកស្រីអនុប្រធាន និងមន្រ្តីការិយាល័យ បានសហការជាមួយនឹងអង្គការ CAVAC និងនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលកំពុងអនុវត្តទៅលើប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) ចុះជួយសម្របសម្រួល និងពិភាក្សាទៅលើការកំណត់អត្តសញ្ញាណពូជលាយ និងស្មៅហាមឃាត់ វិធីសាស្រ្តដកពូជលាយ ការត្រួតពិនិត្យលើទៅវាល និងការបដិសេធស្រែផលិតកម្មគ្រាប់ពូជ ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

3-ការងារការិយាល័យកៅស៊ូៈ

            លោកអនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាស្តីពី ស្ថានភាពកៅស៊ូធម្មជាតិធម្មជាតិ ដែលរៀបចំដោយនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្ដកំពង់ចាម។ គោលបំណងនេះ គឺដើម្បីបង្កើននិងពង្រឹងចំណេះដឹងដល់មន្ដ្រីរាជការអំពីស្ថានភាពកៅស៊ូធម្មជាតិ ការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងជំងឺកូវីត-១៩ និងការព្យាករកៅស៊ូធម្មជាតិ។ សិក្ខាសាលានេះ ប្រព្រឹត្ដិទៅលើប្រធានបទដូចជា ស្ថានភាពកៅស៊ូធម្មជាតិកម្ពុជា ស្ថានភាពកៅស៊ូធម្មជាតិពិភពលោកឆ្នាំ២០២០ ការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងកូវីដ-១៩ ការព្យាករតាម Moving Average ការបូកសរុបរបាយការណ៍តាមCombine data worksheet និងPivotTable ការពិភាក្សាលើបញ្ហាកៅស៊ូ និងការដោះស្រាយលំហាត់ជាដើម។ ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ (ស្រី៩នាក់) មកពីអគ្គនាយកដ្ឋានកៅស៊ូចំនួន១៨នាក់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ចំនួន១២នាក់។

4-ការងារការិយាល័យនីតិកម្មកសិកម្ម

            ប្រធានការិយាល័យនីតិកម្ម លោកស្រីប្រធានការិយាល័យផែនការ គណនេយ្យ លោកអនុប្រធានកាយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួម ការផ្សព្វផ្សាយសារាចរ ស្តីពីនីតិវិធី និងកិច្ចបញ្ជីកានៃការអនុវត្តចំណូលពីកម្រៃសេវារបស់អង្គភាពច្រញចេញចូលតែមួយ រាជធានី ខេត្តនិងចំណូលពីរពិន័យជាប្រាក់ដែលប្រមូលនៅមន្ទីអង្គភាពជំនាញរាជធានីខេត្តតាមប្រព័ន្ធ Video Coference នៅសាលាខេត្តបាត់ដំបង។

5-ការងារការិយាល័យរដ្ឋបាល បុគ្គលិកៈ

          លោកអនុប្រធាន និងមន្រ្តីការិយាល័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥-២៦ សីហា ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះ ដើម្បីបង្ហាញពីតួនាទី បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងវិស័យកសិកម្មក្នុងបរិបទនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន បង្ហាញអំពីវឌ្ឍនភាព នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈប្រព័ន្ធគេហទំព័រ កម្មវិធីទូរស័ព្ទ និងប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម (ហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។

6-ការងារខណ្ឌរដ្ឋបាលជលផលៈ

            -នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទ និងកំលាំងសហគមន៍នេសាទព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន០៣គ្រឿង មនុស្សសរុបចំនួន០៧នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ហើយក៏បានអប់រំណែនាំដល់ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលបានបោះជុំរុំនៅក្នុងដែនដីអភិរក្ស(ឡូតិ៍លេខ០២) និងប្រាប់ឲ្យរុះរើចេញពីដែនអភិរក្សជលផល និងបង្រ្កាបបាន ០២ករណី នៅចំនុចពីស្រោងក្រដេវិច ដល់ពាមព្រែកស្ពត និងនៅចំនុចពីកោះផ្ទូលដល់ពាមមេជ្រៃ ដូចជារបាំងសាច់អួនប្រវែង ២៣០០ ម៉ែត្រ ឡុកចាប់ត្រី២១គ្រឿង បង្គោលចំនួន ១៦៥០ដើម និងត្រីចំរុះ២០គីឡូក្រាម(ប្រលែងចូលបឹងធម្មជាតិ)។

            -នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណី នៅចំនុចពីពាមក្បាលតោលដល់កោះវែង ដូចជា លបប្រឺស១០០ ចំនួន ៥០ គ្រឿង។

7-ការងារការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម

            លោកអនុប្រធានការិយាល័យចំនួន បានចូលរួមផ្សព្វផ្សាយគោលគំនិតស្តីពីសហគមន៍កសិកម្ម និងពង្រឹងសហគមន៍កសិកម្មប្រទ្បាយមានជ័យ ជ្រើសរើសអ្នកឈរឈ្មោះ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យដើម្បីត្រៀមលក្ខណៈបោះឆ្នោតថ្មីផ្លាស់ប្តូររចនាសម្ពន្ធ័ អ្នកចូលរួម២នាក់ ស្រី៤នាក់ នៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ចំនួនអ្នកចូលទស្សនា
Flag Counter