មាតិកា
សកម្មភាពការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ចេញ​ផ្សាយ ២៦ សីហា ២០២០
254

នៅថ្ងៃពុធ ០៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មន្រ្តីការិយាល័យ បានសហការជាមួយនឹងគម្រោង IRRI-EPIC  ដឹកនាំកសិករចុះទស្សនៈកិច្ចស្រែបង្ហាញទៅលើវិធានការចម្រុះគ្រប់គ្រងកត្តាចង្រៃនៅលើដំណាំស្រូវ ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង។ ក្នុងពេលនោះ ក៍បានណែនាំកសិករអំពីបច្ចេកទេសគ្រប់គ្រងកត្តាចង្រៃផ្សេងៗដែលបានអនុវត្តនៅក្នុងស្រែបង្ហាញ ដូចជាការប្រៀបធៀបរវាងស្រែបង្ហាញ និងស្រែទម្លាប់របស់កសិករ។ ជាលទ្ធផលកសិករមានការចាប់អារម្មណ៍ចំពោះបច្ចេកទេសដែលបានអនុវត្ត។ ចំណែកឯលោកស្រីអនុប្រធាន និងមន្រ្តីការិយាល័យ បានសហការជាមួយនឹងអង្គការ CAVAC និងនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលកំពុងអនុវត្តទៅលើប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) ចុះជួយសម្របសម្រួល និងពិភាក្សាទៅលើការកំណត់អត្តសញ្ញាណពូជលាយ និងស្មៅហាមឃាត់ វិធីសាស្រ្តដកពូជលាយ ការត្រួតពិនិត្យលើទៅវាល និងការបដិសេធស្រែផលិតកម្មគ្រាប់ពូជ ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter