មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៤ សីហា ២០២០
532

នៅថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ 

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

            ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ បានចូលរួមកម្មវិធីសិក្ខាសាលាស្តីពីការពិនិត្យ និង ធ្វើសុពលភាពលើសេចក្តីព្រាងនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ក្នុងគោលបំណង ពិនិត្យកែសម្រួល និងទទួលនូវធាតុចូលបន្ថែមទៀតពីមន្ទីរពាក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍ កសិកម្ម និង ដៃគូរអភិវឌ្ឍន៍  ដើម្បីកែលម្អផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ ខេត្តបាត់ដំបង។ កម្មវិធីនេះ រៀបចំនៅសាលាខេត្តបាត់ដំបង។

2-ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

            -មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន០២រូប បានចុះប្រមូលទិន្នន័យសត្វល្អិត និងជម្ងឺលើដំណាំពោត នៅស្រុករតនមណ្ឌល និងដំណាំស្រូវ ស្រុកបាណន់ ស្រុកស្នឹង ក្នុងគម្រោងប្រព័ន្ធកសិឧតុនិយមប្រព័ន្ធឲ្យដឹងមុនលើសមាសភាពចង្រៃលើដំណាំដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យ) ។

            -លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចូលរួមជាមួយឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សយ បញ្ញា អនុប្រធាននាយកដ្ឋានដំណាំស្រូវ លោកអែ ពិសីមន្រ្តីនាយដ្ឋានសាកវប្បកម្ម និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកថ្មគោល និងស្រុកបវេល ចុះពិនិត្យតាមដានការរីកចម្រើន និងផលប៉ះពាល់លើផលិតកម្មស្រូវ និងសាកវប្បកម្ម ដំណាំរួមផ្សំក្នុងរដូវវស្សាឆ្នាំ២០២០នៅស្រុកថ្មគោល និងស្រុកបវេល។

3-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            - យោងលិខិតអញ្ជើញលេខ១០០/២០លអ ជ.រតម ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់សាលាស្រុករតនមណ្ឌល លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងនាយរងខណ្ឌ នាយ នាយរងផ្នែក  នាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមប្រជុំពិភាក្សារវាងរដ្ឋបាលព្រៃឈើ និងរដ្ឋបាលស្រុក ស្តីពីសិទ្ធិសម្រេចនៃការកាន់កាប់ និងគ្រប់គ្រងដីរដ្ឋស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល (ដីផ្នែក, ដីសួនអាពាហ៍ពិពាហ៍ និងដីដាំកូនឈើរុក្ខទិវាថ្នាក់ខេត្ត) ក្រោមការដឹកនាំអង្គប្រជុំដោយ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុករតនមណ្ឌល ដោយមានការចូលរួមពីភូមិបាលស្រុក ការិយាល័យជំនាញ អភិបាលរងស្រុក អតីតអភិបាលរងស្រុក អាជ្ញាធរឃុំស្តៅ និងនាយករដ្ឋបាលសាលាស្រុក នៅសាលាស្រុករតនមណ្ឌល។

            - នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់ក្រោមឱវាទ បានចូលរួមជាមួយក្រុមទី១និងក្រុមទី២ បន្តសកម្មភាពបំពេញសាលាកប័ត្រព៍ត៌មាន អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិអូច្រាប   ឃុំសំឡូត  និងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

4-ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម

            លោកអនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការវាយតម្លៃភាពងាយរងគ្រោះ មុខសញ្ញាគ្រោះថ្នាក់ សមត្ថភាពទឹក និងស្វែងរកលទ្ធភាពផ្គត់ផ្គង់ទឹក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ក្នុងការត្រៀមបម្រុងទឹកសម្រាប់បរិភោគ, ទឹកសម្រាប់ប្រើប្រាស់ និងទឹកក្នុងវិស័យកសិកម្ម ជាមួយអង្គការមនុស្សចាស់កម្ពុជា, មានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងគោលបំណង ប្រជុំពិភាក្សាប្រមូលព័ត៌មាន នៅចំនុចវត្តស្វាយសរ ស្ថិតនៅក្នុងភូមិស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

5-ការងារការិយាល័យផ្សព្វផ្សាយកសិកម្មៈ

            លោកស្រីប្រធានការិយាល័យផ្សព្វផ្សាយ  មន្រ្តីការិ.ពេទ្យសត្វ មន្រ្តីបច្ចេកទេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មន្រ្តីការិ.ផែនការ គណនេយ្យ បានចុះចែកកូនមាន់ជូនប្រជាពលរដ្ធមកពីប្រទេសថៃ  នៅភូមិបេងត្រេត  ឃុំសិរីមានជ័យ ស្រុកសំពៅលូន បានចំនូន ៩ គ្រួសារ ក្នុងមួយគ្រួសារបានកូនមាន់ ៣០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter