មាតិកា
លោក អុិន សុវណ្ណមុន្នី បានសហការជាមួយបណ្តាក្រុមហ៊ុន ក្នុងការរៀបចំធ្វើវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មស្វាយ និងបន្លែ នៅស្រុកសំឡូត និងស្រុករតនមណ្ឌល
ចេញ​ផ្សាយ ១២ សីហា ២០២០
523

នៅថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ មានប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកទីប្រឹក្សារកម្មវិធី ASPIRE បានសហការជាមួយបណ្តាក្រុមហ៊ុន ក្នុងការរៀបចំធ្វើវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មស្វាយ និងបន្លែ ដែលមានដូចជា៖

           -ក្រុមហ៊ុន ម៉ែងហ្គោធំ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មស្វាយ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង

           -ក្រុមហ៊ុន ម៉ែងហ្គោធំ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគីំចំនួន ២វេទិកា នៃបណ្តុំអាជីវកម្មស្វាយ នៅឃុំអូសំរិល និងឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង

           -ក្រុមហ៊ុន អាស៊ានផាវ័រ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគីំ នៃបណ្តុំអាជីវកម្មបន្លែ នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង 

ក្នុងគោលបំណង៖ បង្ហាញពី អត្ថប្រយោជន៍នៃការធ្វើវេទិកាពាក់ព័ន្ធច្រើនភាគី ដល់អ្នកចូលរួមមានផ្តល់ឱកាសឲ្យភាគីនីមួយៗ ជជែកគ្នា គោលបំណង ចំនួន/បរិមាណដែលត្រូវលក់/ត្រូវទិញ បញ្ហាជួបប្រទះ ដំណោះស្រាយ ផែនការដែលត្រូវអនុវត្តបន្ទាប់ពីវេទិកាពាក់ព័ន្ធច្រើនភាគី។

ចំនួនអ្នកចូលទស្សនា
Flag Counter