មាតិកា
សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ សីហា ២០២០
427

នៅថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

            1.1- នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​បាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី ការចុះពិនិត្យ សិក្សា និចងក្រងឯកសារទីតាំងនៅតាមបណ្តាខេត្តដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើចំនួន០២ លោកអនុប្រធានការិយាល័យនៃរដ្ឋបាលព្រៃឈើ និងសហការី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល ព្រមទាំងសហការី និងអ្នកដែលពាក់ព័ន្ធ។

            1.2- លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ មានប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកទីប្រឹក្សារកម្មវិធី ASPIRE បានសហការជាមួយក្រុមហ៊ុន ក្នុងការរៀបចំធ្វើវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មស្វាយ និងបន្លែ ដែលមានដូចជា៖

                   -ក្រុមហ៊ុន ម៉ែងហ្គោធំ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មស្វាយ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង

                   -ក្រុមហ៊ុន ម៉ែងហ្គោធំ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគីំចំនួន ២វេទិកា នៃបណ្តុំអាជីវកម្មស្វាយ នៅឃុំអូសំរិល និងឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង

                   -ក្រុមហ៊ុន អាស៊ានផាវ័រ រៀបចំធ្វើវេទិការអ្នកពាក់ព័ន្ធច្រើនភាគីំ នៃបណ្តុំអាជីវកម្មបន្លែ នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

ក្នុងគោលបំណង៖ បង្ហាញពី អត្ថប្រយោជន៍នៃការធ្វើវេទិកាពាក់ព័ន្ធច្រើនភាគី ដល់អ្នកចូលរួមមានផ្តល់ឱកាសឲ្យភាគីនីមួយៗ ជជែកគ្នា គោលបំណង ចំនួន/បរិមាណដែលត្រូវលក់/ត្រូវទិញ បញ្ហាជួបប្រទះ ដំណោះស្រាយ ផែនការដែលត្រូវអនុវត្តបន្ទាប់ពីវេទិកាពាក់ព័ន្ធច្រើនភាគី។

            1.3- លោកអនុប្រធានមន្ទីរ បានដឹកនាំសហការី ចុះត្រួតពិនិត្យ និងជួបប្រឹក្សាយោបល់ដល់កសិករផ្ទះសំណាញ់ ឈ្មោះ ឡុង មុំ ដែលជាកសិករដាំដំណាំខ្ទឹមស្លឺកក្នុងផ្ទះសំណាញ់ទំហំ ១០x៣៦ រស់នៅភូមិភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ហើយក្រុមការងារក៏បានផ្តល់ជាយោគបល់បន្ថែម ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែម ការតំរង់ទិសលើផលិតភាពកសិកម្មដើម្បីឆ្លើយតបទៅទីផ្សារ ការប្រើប្រាស់ចំណីបែបធម្មជាតិ។

2-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

          លោកអនុប្រធានការិយាល័យ បានចូលរួមដំណើរការវាយតម្លៃភាពងាយរងគ្រោះ មុខសញ្ញាគ្រោះថ្នាក់ សមត្ថភាពទឹក និងស្វែងរកលទ្ធភាពផ្គត់ផ្គង់ទឹក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការត្រៀមបម្រុងទឹកបរិភោគ, ទឹកប្រើប្រាស់ និងទឹកក្នុងវិស័យកសិកម្ម ជាមួយអង្គការមនុស្សចាស់កម្ពុជា, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។ ប្រជុំពិភាក្សាប្រមូលព័ត៌មាននេះ រៀបចំនៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អ្នកចូលរួមសរុបចំនួន២៤នាក់ ស្រី១៣នាក់។

3-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

          3.1 -នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានបើកវគ្គផ្សព្វផ្សាយស្តីពីបទពិសោធន៍នៃការអភិវឌ្ឍព្រៃសហគមន៍ដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

            3.2 -នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់ក្រោមឱវាទ បានចូលរួមជាមួយក្រុមទី១និងក្រុមទី២ បន្តសកម្មភាពបំពេញសាលាកប័ត្រព៍ត៌មាន អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅភូមិអូច្រាប ឃុំសំឡូត និងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

            3.3 -សង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ បានចុះជាមួយក្រុមការងារភូមិ ឃុំឆ្នាល់មាន់ និងដូនបា ស្រុក និងខេត្ត ដើម្បីកំណត់ព្រំដី របស់ក្រុមហ៊ុន អេហ្រ្គីខលឆ័រ នៅក្នុងឃុំឆ្នាល់មាន់ និងឃុំដូនបា។

4-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបង

          មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ស្រុកបវេល ខេត្តបាត់ដំបង បានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែ កំពុងប្រមូលផលបន្លែម្ទេសដៃនាង ដែលដំាដុះក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់លើផ្ទៃដីចំនួន០.៤៨ហិកតា ដោយលក់បានក្នុង១គីឡូក្រាមតម្លៃ ៥០០០រៀល នៅភូមិស្ចាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter