មាតិកា
លោក ប៉ិន សុង បានចុះពិនិត្យមើលកសិករ កំពុងប្រមូលផលបន្លែត្រសក់ផ្អរ បន្លែម្ទេសដៃនាង និងចិញ្ចឹមមាន់ នៅស្រុកបវេល ខេត្តបាត់ដំបង។
ចេញ​ផ្សាយ ១១ សីហា ២០២០
394

នៅថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក ប៉ិន សុង មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ស្រុកបវេល ខេត្តបាត់ដំបង បានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែ កំពុងប្រមូលផលបន្លែត្រសក់ផ្អរ បានចំនួន២លើកៈ លើកទី១ បានចំនូន៣០០គីឡូក្រាម និងលើកទី២បានចំនួន៥០០គីឡូក្រាម លើផ្ទៃដីចំនួន០.៣២ ហិកតា ដោយលក់បានក្នុង១គីឡូក្រាមតម្លៃ ១ ១០០រៀល នៅភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល។ និងបានបន្តចុះទៅពិនិត្យមើលការសាងសង់ទ្រុងមាន់កសិករបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិទំនប់តាកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង និងបានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែ កំពុងប្រមូលផលបន្លែម្ទេសដៃនាង ដែលដំាដុះក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់លើផ្ទៃដីចំនួន០.៤៨ហិកតា ដោយលក់បានក្នុង១គីឡូក្រាមតម្លៃ ៥០០០រៀល នៅភូមិស្ចាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter