មាតិកា
សរុបសកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ សីហា ២០២០
471

សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

1-ការងារថ្នាក់ដឹកនាំមន្ទីរៈ

          លោក ឡុង ផន អនុប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពីនីតិវិធីនិងវិធានបច្ចេកទេសនៃការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព ឯ.ឧ ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ.ឧ សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីអគ្គលេខាធិការរងក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន និងមន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ប្រធាន និងឬអនុប្រធានមន្ទីរកសិកម្មរាជធានី ខេត្ត និងតំណាងក្រុមហ៊ុនជី ថ្នាំកសិកម្ម សរុបប្រមាណ១១៩នាក់។ ពីធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ ឌីយ៉ាម៉ង់ ខេត្តកំពត។    

2-ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

            នៅរសៀល ថ្ងៃទី ០៧/០៨/២០២០ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមសហការជាមួយក្រុមវ៉ាយអេតនៃរដ្ឋបាលព្រៃឈើត្រួតពិនិត្យ និងបង្រ្កាបសត្វព្រៃដែលគ្មានលិខិតអនុញ្ញាតពីរពត្រង់ចំណុចភោជនីយដ្ឋានសោភាស្ថិតភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។លទ្ធផលបង្ក្រាបមានដូចតទៅ៖ ពស់សាំងសឿរស់៤ក្បាល=៨គ.ក្រ អណ្តើករស់៦ក្បាល=៦.៨គ.ក្រ ពពូល២ក្បាលងាប់ លលកទ្រាំងងាប់២ក្បាល និងចាបដង្កូវងាប់=១៣០ក្បាល។ ក្រុមការងារបង្រ្កាបបានផាកពិន័យអន្តរការណ៍ជាប្រាក់លើម្ចាស់ហាងឈ្មោះហ៊ួរ បញ្ញា(ព្រមសារភាពទទួលកំហុស) ចំនួន ២ ៧២១ ០០០រៀល។ បន្ទាប់មកក្រុមការងារ បានដឹកជញ្ជូនសត្វទាំនេះដើម្បីរៀបចំនីតិវិធីកប់ចំពោះសត្វងាប់នៅចំណុចថា្នលបណ្តុះកូនឈើបាត់ដំបង និងបានព្រលែងចូលព្រៃធម្មជាតិចំពោះសត្វរស់នៅចំណុចអាងកំពីពួយស្រុកបាណន់។

            -សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានប្រគល់កូនឈើចំនួន៥០០ដើមមានៈក្រញូង ធ្នង់ បេង ក្ងោក ប្រាំដំឡឹង  គីនីន ដល់ខាងពន្លឺសិល្បៈ ចែកចាយយកទៅដាំក្នុងសហគមន៍ក្នុងកម្មវិធីមហោស្រពសិល្បៈនិងបរិស្ថាន។

            -នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីក្នុងការបំពេញសាលាកប័ត្រព័ត៌មាន ជំហ៊ានបន្ត ដល់អាជ្ញាធរភូមិ ឃុំតាតោក ឃុំកំពង់ល្ពៅ និងស្រុក ដឹកនាំអង្គប្រជុំដោយលោក កត បូរ៉ាន តំណាងឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងក្រុមការងារ នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។

            -នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងនាយសង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានចុះរុះរើរោងចិញ្ចឹមគោ នៅទីតាំងដីស្ថានីយ ស្តារព្រៃឈើសំបួរមាស ឃុំស្នឹង ដោយសហការជាមួយ មន្រ្តីនគរបាលឃុំស្នឹង ជំទប់ទី២ឃុំស្នឹង និងកូនម្ចាស់រោង២នាក់ សរុបអ្នកចូលរួម ៧នាក់។

            -នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បន្តសកម្មភាពបំពេញសាលាកប័ត្រព៍ត៌មាន អត្តសញ្ញាណកម្មមនុស្ស និងដី នៅភូមិអូច្រាប   ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

            -លោក សូ ម៉ាណា និងលោក មាស ហន បន្តការងារដាំកូនឈើបន្ថែមចំនួន ១០០ដើម ដើម្បីត្រៀមប្រារព្វរុក្ខទិវា នៅក្រោយស្នាក់ការផ្នែក។

3-ការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តបាត់ដំបង

            លោក ប៉ិន សុង មន្រ្តីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ស្រុកបវេល ខេត្តបាត់ដំបង បានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែ កំពុងប្រមូលផលបន្លែត្រសក់ផ្អរ បានចំនួន២លើកៈ លើកទី១ បានចំនូន៣០០គីឡូក្រាម និងលើកទី២បានចំនួន៥០០គីឡូក្រាម លើផ្ទៃដីចំនួន០.៣២ ហិកតា ដោយលក់បានក្នុង១គីឡូក្រាមតម្លៃ ១ ១០០រៀល នៅភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល។ និងបានបន្តចុះទៅពិនិត្យមើលការសាងសង់ទ្រុងមាន់របស់កសិករបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិទំនប់តាកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង និងបានចុះពិនិត្យមើលកសិករបណ្តុំអាជីវកម្មបន្លែ កំពុងប្រមូលផលបន្លែម្ទេសដៃនាង ដែលដំាដុះក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់លើផ្ទៃដីចំនួន០.៤៨ហិកតា ដោយលក់បានក្នុង១គីឡូក្រាមតម្លៃ ៥០០០រៀល នៅភូមិស្ចាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter